Breaking News :

nothing found

ភស្តុតាងថ្មី ពីទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧

អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។

 

ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

 

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។

 

ការរកឃេីញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

 

អត្ថបទ៖ អជ្ញាធរជាតិអប្សរា
រូបភាព៖ លោក Eric Bourdonneau

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Apple ប្រកាសចេញ AirPods Pro ដែលមានតម្លៃ ២៤៩ ដុល្លារនៅថ្ងៃទី ៣០ ខែតុលា

Read Next

មានរឿងអ្វីកើតទ្បើង បើចិន​សម្រុកចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ?

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments