Breaking News :

nothing found

តារាវ័យក្មេង YouTuber អាយុ ៦ឆ្នាំអាចរកចំណូលបានរហូតដល់…

តារាវ័យក្មេងជនជាតិកូរ៉េម្នាក់អាយុ ៦ឆ្នាំម្នាក់ក្នុងបណ្តាញសង្គម YouTube របស់កូរ៉េខាងត្បូង ឈ្មោះ Boram និងគ្រួសាររបស់នាង បានទិញអគារមួយខ្នង កម្ពស់៥ជាន់ នៅក្នុងស្រុក Gangnam ទីក្រុង Seoul តម្លៃ៩.៥ពាន់លានវ៉ុន ស្មើនឹង៨.០៥លានដុល្លារអាមេរិក, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

Advertisement
Advertisement

តារាក្មេងស្រីវ័យ៦ឆ្នាំរូបននេះ មានអ្នកគាំទ្រ (Subscriber) ដល់ជាង ៣០លាននាក់ នៅលើ Channel YouTube ចំនួន២របស់នាង។ Channel ឈ្មោះ Boram Tube Vlog របស់នាង ទាក់ទាញបានអ្នកគាំទ្រចំនួន១៧.៦លាននាក់ និងមួយទៀតឈ្មោះ Boram Tube Toys Review ទទួលបានអ្នកគាំទ្រ ចំនួន១៣.៦លាននាក់។

នាងគឺជាអ្នកបង្កើត Channel YouTube កូរ៉េខាងត្បូង ដែលមានអ្នក Follow ច្រើនជាងគេបំផុត។ ការលក់បញ្ចូលគ្នាប្រចាំខែ ទាំង២ Channel របស់នាង មានតម្លៃប្រមាណ៣.៧ពាន់លានវ៉ុន ស្មើនឹងជាង៣.១លានដុល្លារអាមេរិក។

អគារស្ថិតក្នុងស្រុក Gangnam នេះ ត្រូវបានទិញ កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ដោយក្រុមហ៊ុន Boram Family ដែលគ្រប់គ្រង Channel YouTube របស់នាង៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ចិននឹងជួយបញ្ជូនអវកាសយានិកដំបូងរបស់ប៉ាគីស្ថានទៅកាន់ទីអវកាស

Read Next

រឿងទាំង ១០ ដែលអ្នកត្រូវធ្វើមុន ពេលចាប់ផ្តើមអាជីវកម្មដំបូងរបស់អ្នក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments