Breaking News :

nothing found

សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែងនៅឃុំសាមគ្គីស្រុកព្រៃនប់

ស្រុកព្រៃនប់៖ សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែងនៅឃុំសាមគ្គីស្រុកព្រៃនប់ រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ កាលពីព្រលប់ថ្ងៃទី១៧.១០.២០១៩ វេលា ១៦:២០នាទី ក្នុងនោះមានកិច្ចសហការរួមគ្នាពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់, កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE), មេភូមិបឹងរាំង, នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។
លទ្ធផលដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន=
១/ សាច់ជ្រូកព្រៃស្រស់=100kg
២/ ត្រគួតរស់=22kg
៣/ ត្រគួតងាប់=13Kg
៤/ កុកសំបកទំពាំងងាប់=15ក្បាល
៥/ អណ្តើកភ្នំរស់=82ក្បាល=87kg
៦/ អណ្តើកសោមឈ្មោលរស់=128ក្បាល=94kg
៧/ អណ្តើកបិតមុខរស់=៤ក្បាល=03.50kg
៨/ ពស់ចាន់តាម៉មរស់=03kg។
ករណីនេះសមត្ថកិច្ចជំនាញបានចាត់ការតាមនិតិវិធីច្បាប់៕

Advertisement
Advertisement

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ក្មេងប្រុសម្នាក់ជិះកង់កិនកូនមាន់ ហើយក៏ប្រញាប់យកវាទៅមន្ទីរពេទ្យជួយសង្រ្គោះ

Read Next

PUBG Mobile បាននាំមកនូវកំណែទំរង់លក្ខណៈកាន់តែពិសេសថ្មីៗ​ជាមួយការបន្ថែមឧទ្ធម្ភាគចក្រ, អាវុធ…

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments