

លោកទ្បេង សុខគាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានទទួលបានគោរមងារជា ឧកញ៉ា ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្យត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃពុធ ២កើត ខែ អាសាឍ ឆ្នាំកុរ ព.ស ២៥៦៨ ត្រូវថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩ ។
ការទទួលបានងារជា ឧកញ៉ា នេះគឺជាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់លោកឧកញ៉ា និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដេីរតួយ៉ាងសំខាន់ក្នុងនាមជាសប្បុរសជនក្នុងការចូលរួមយ៉ាងសកម្មការងារមនុស្សធម៍។ ជាពិសេសលោកឧកញ៉ាក៏បានចូលរួមចែករំលែងបទពិសោធន៍ និងបង្កើតការងារជាច្រេីនដល់ប្រជាជនខ្មែរ ដើម្បីជាធនធានមនុស្សក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិ ៕