Breaking News :

nothing found

ជំនន់ទឹកភ្លៀងជន់លិចខ្លាំងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ធ្វើឲ្យប្រជាជនបង្ខំចិត្ត…

យោងតាមគណនី Huy Bunleng

Advertisement
Advertisement
ក្រុងព្រះសីហនុមានជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុត វាជារឿងគួរចាប់អារម្មណ៍មួយដែលក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស មានសក្តានុពលដោយវិនិយោចិន ។ ចាប់តាំងពីម៉ោងជិត១០យប់ថ្ងៃ៨សីហា២០១៩ ។ សេចក្តីរាយការណ៍ពីពលរដ្ឋអោយដឹងថា ភ្លៀងមួយមេធំនេះ ធ្វើអោយលំនៅដ្ឋានពលរដ្ឋដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង រងនូវការជន់លិចចូលដល់ក្នុងផ្ទះ។ សេចក្តីរាយការណ៍ពីពលរដ្ឋនៅម្តុំជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត អោយដឹងដែរថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិជួយសង្គ្រោះនាំមកកាន់ដីគោកហើយ។ ក្រៅពីនេះ ផ្ទះពលរដ្ឋនៅជិតផ្លូវរថភ្លើង និងខ្លះទៀតនៅទំនប់រលកក្នុងសង្កាត់លេខ១ ក៍រងនូវការជន់លិចខ្លាំងដែរ។


នេះជាស្ថានភាពធាតុអាកាស អាចនិយាយបានថាអាក្រក់បំផុតសម្រាប់ទឹកភ្លៀងយប់នេះនៅក្រុងព្រះសីហនុ ក្នុងនោះអជ្ញាធរបានអំពាវនាវអោយពលរដ្ឋប្រុងប្រយត្ន័ពីបញ្ហាចរន្តអគ្គិសនី និងការពារគ្រោះថ្នាក់ផ្សេងៗ ៕

(រូបភាពចម្រុះអំពីគ្រោះធម្មជាតិនេះទទួលបានពីពលរដ្ឋ)

 

ប្រភព ៖ Huy Bunleng

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

អាហារ​ ៩ ប្រភេទ​ជួយ​បង្កើន​បរិមាណ​ទឹកដោះ​សម្រាប់​ស្រ្តី​កំពុង​បំបៅកូន

Read Next

រុស្ស៊ី បញ្ចេញ​បច្ចេកវិទ្យា​ឯកសណ្ឋានទាហាន​មនុស្ស​យន្ត​ដូច​ក្នុង​រឿង Star Wars

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments