Breaking News :

nothing found

សម្តេចហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ

សៀមរាប៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេច ហ៊ុន សែន បានប្រាប់ឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ។

Advertisement
Advertisement

សម្ដេច ហ៊ុន សែន បាននិយាយថា ស្ថានភាពផ្លូវរថភ្លើងនៅសៀមរាប មិនសមស្រមតាមការអភិវឌ្ឍជាក់ស្ដែងនៅក្នុងតំបន់នេះឡើយ ខណៈរថភ្លើង អាចរត់បានតែចម្ងាយពី២០ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយសារខេត្តសៀមរាប ជាតំបន់ទេសចរណ៍បុរាណដ៏ប្រណិត គួបផ្សំនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ ទើបសម្ដេច ហ៊ុន សែន ចង់ឱ្យអភិវឌ្ឍន៍ផ្លូវរថភ្លើងថែមទៀត ដើម្បីងាយស្រួលក្នុងដំណើរការដឹកជញ្ជូន។

ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូសហការ មកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់នេះ ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបម្រើការដឹកជញ្ជូនក្នុងខេត្តសៀមរាបផង ក៏ដូចជាតភ្ជាប់ជាមួយប្រទេសជិតខាងផង។

ក្រៅពីបញ្ហាផ្លូវរថភ្លើងចាស់នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឱ្យពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់កត្តាជីវភាពប្រចាំថ្ងៃពួកគេផងដែរ ។

ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូង ក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជាមានចំនួន២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប២៦៤គីឡូម៉ែត្រ។ ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួលរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុ​ងដោយរបបកម្ពុជាប្រជាធិបតេយ្យ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ទោះបីនៅលើទីផ្សារមានប្រភេទទឹករ៉ែច្រើនប្រភេទប្រកួតប្រជែង! ទឹករ៉ែធម្មជាតិសាំងតាម៉ង់នៅតែជាជំរើសដំបូងរបស់អតិថិជន!

Read Next

​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យផលិតកម្មផលិតផលរថយន្តសកល​ថយ​ចុះ​ជាង​ ៥លាន​គ្រឿង​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments