Breaking News :

nothing found

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ត្រៀមចុះហត្ថលេខានៅដើមខាងមុខនេះ

បើតាមការបង្ហើបឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី២ក្នុងប្រទេសកម្ពុជា តភ្ជាប់​ពីរាជ​ធានីភ្នំពេញទៅកាន់ក្រុងបារវិត ខេត្តស្វាយរៀង ព្រំប្រទល់ប្រទេសវៀតណាម នឹងធ្វើការ​ចុះហត្ថលេខា​នៅដើម​ឆ្នាំ២០២៣​ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អន្តរក្រសួង និងភាគីពាក់ព័ន្ធបានធ្វើការប្រជុំពិភាក្សានៅ​លើ​ចំណុច​សំខាន់ៗមួយចំនួនដើម្បីដោះស្រាយលើបញ្ហានានា និងធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជា​ដៃគូរវាងរដ្ឋ និងឯកជនមានខ្លឹមសារគ្រប់ជ្រុងជ្រោយដើម្បីអាចអនុវត្តការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅបានដោយរលូន ។

Advertisement
Advertisement

 

 

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា​បន្ទាប់​ពីផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុ​ប​ប្រមាណជា​១៣៨គ.ម ដោយផ្តើមចេញពីរាជធានី​ភ្នំពេញ​ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការចុច Like ឬ Follow RS Property Cambodia របស់យើងឥឡូវនេះ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

មុខងារពិសេសៗអ្វីខ្លះ នឹងមកជាមួយជំនាន់ iOS 16 របស់ Apple

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments