Breaking News :

nothing found

ខេត្តសៀមរាប៖ សាលារៀនត្រូវបិទទ្វា និងកម្មវិធីសង្ក្រាន្តត្រូវលុបចោល ខណៈជនជាតិខ្មែរដំបូងម្នាក់ មានករណីឆ្លង COVID-19

នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសន្និសីទកាសែត ក្រោយរកឃើញជំងឺកូវីត១៩ដំបូង លើបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

Advertisement
Advertisement

 

ក្រោយពីបានរកឃើញមេរោគកូវីត១៩ មួយករណី លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា សាលារៀនគ្រប់ជាន់ថ្នាក់តាំងពីបឋម រហូតដល់ឧត្តមសិក្សា ត្រូវបិទទ្វារផ្អាកបណ្តេះអាស្នន សម្រាប់តែសាលារៀននៅទីក្រុងសៀមរាបតែប៉ុណ្ណោះ និងលុបចោលកម្មវិធីសៀមរាបសង្ក្រាន្ត ក្នុងឆ្នាំនេះផងដែរ ដែលនេះជាការធ្វើតាមរាជរដ្ឋាភិបាល ។

 

សូមបញ្ចាក់ដែរថា មន្ត្រីសុខាភិបាលបានអះអាងថា មានមនុស្ស៤នាក់ជាអ្នកប៉ះពាល់ស្និត និងមនុស្ស៤០នាក់ទៀត ប៉ះពាល់ដោយប្រយោល ក្នុងនោះបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកស្និតនោះ បានឆ្លងវិរុសកូវិដ ១៩នេះ ចំណែកអ្នកផ្សេងៗទៀត គ្រូពេទ្យកំពង់ធ្វើការតាមដាន ៕

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ទីបំផុត! បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19

Read Next

បាក់រលំ​អាគារកំពស់​៥ជាន់ដែលផ្ទុកអ្នកជំងឺ​ កូវីដ​ ១៩​ នៅ​ភាគខាងត្បូង​ប្រទេស​ចិន​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments