Breaking News :

nothing found

និស្សិតសិង្ហបុរីម្នាក់ រងរបួសយ៉ាងដំណំដោយការប្រើអំពើហិង្សា រើសអើងជាតិសាសន៍ ជាជនជាតិអាស៊ីដែលចម្លងជំងឺ COVID-19 ទៅលើទឹកដីពួកគេ

សិង្ហបុរី ៖ ភាពតក់ស្លុតជាងកំហឹង ការផ្អើស ឬការភ័យខ្លាច ដែលនិស្សិតសិង្ហបុរីម្នាក់បានជួប គឺលោក Jonathan Mok និស្សិតផ្នែកច្បាប់អាយុ ២៣ ឆ្នាំ បានមករស់នៅក្នុងទីក្រុងទ្បុង អស់រយៈពេល២ឆ្នាំ​ ពេលកំពុងសិក្សានៅមហាវិទ្យាល័យ នៃសាកលវិទ្យាល័យ London ។ គាត់ត្រូវបានក្រុមយុវជនអង់គ្លេសប្រហែលមានគ្នា ៣ ទៅ ៤នាក់បានប្រើពាក្យថា “មេរោគឆ្លងកូរ៉ូណាអាស៊ី” ចេតនាសំដៅមកលើរូបគាត់ និងបាននាំគ្នាប្រើអំពើហិង្សា វាយទាត់ធាក់យ៉ាងកំរោលមកលើលោក Mok បណ្តាលអោយរងរបួសយ៉ាងដំណំ ។

Advertisement
Advertisement

 

និស្សិតផ្នែកច្បាប់អាយុ ២៣ ឆ្នាំរូបនេះ បានបង្ហោះនិយាយក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំពីទុក្ខវេទនារបស់គាត់កាលពីថ្ងៃពុធទី ៣ ខែមីនា នៅលើសង្គមហ្វេសប៊ុក ហើយបានបង្ហោះរូបថតចំនួន ២ សន្លឹករបស់គាត់ដែលបង្ហាញពីមុខមាត់ហើមភ្នែក ដែលរងរបួសពីការប្រើអំពើហិង្សា របស់ក្រុមយុវជនអង់គ្លេសមួយក្រុម ។ គាត់បាននិយាយថា ខណៈគាត់កំពុងដើរនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី២៤ ខែកុម្ភៈ ,​ នៅពេលនោះគាត់បានឮសម្តីរបស់អ្នករើសអើងជាតិសាសន៍ពីក្រុមយុវជននៅអង់គ្លេសដែលមានគ្នា៣ ទៅ៤នាក់ និង​ បានប្រើពាក្យថា “មេរោគឆ្លងកូរ៉ូណាអាស៊ី” ចេតនាសំដៅមកលើរូបគាត់។

 

លោក Mok បានងាកមកមើលពួកគេ ពីព្រោះគាត់មិនចង់អោយពួកគេគិតថា គាត់ខ្លាចពួកគេឡើយ ហើយកុំអោយប្រជាជនអាស៊ីត្រូវរងការគំរាមកំហែង និងរើសអើងយ៉ាងដូច្នេះ។ បន្ទាប់ពីក្រឡែកមើលទៅពួកគេយ៉ាងដូច្នេះ បណ្តាលអោយក្រុមយុវជនអង់គ្លេសដែលរើសអើងជនជាតិអាស៊ីក្នុង ករណីការផ្ទុះឡេីងនៃជំងឺកូរ៉ូណា បានស្រែកគំរាមលោក Mok ថាហេតុអ្វីហ៊ានមើលមុខពួកគេ? មិនយូរប៉ុន្មានក្រុមយុវជនរើសអើងទាំងនោះ បាននាំគ្នាវាយទាត់ធាក់យ៉ាងកំរោលមកលើលោក Mok បណ្តាលអោយរងរបួសហើមភ្នែក ៕

 

ប្រភព៖ straitstimes

 

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Ford បានបញ្ចេញរថយន្តភីកអាប់ថ្មី Ford Ranger Rally ខ្លាំងជាងប្រភេទ Ford Raptor

Read Next

ទីបំផុត! បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments