Breaking News :

nothing found

រដ្ឋាភិបាលស្រីលង្កា ប្រកាសថា គ្មានលទ្ធភាពក្នុងការសងបំណុលបរទេស ៥០ពាន់លានដុល្លារ

ជាក់ស្តែង ប្រទេសដែលស្ថិតនៅអាស៊ី ខាងត្បូងមួយនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពេញលេញពីប្រទេសអង់គ្លេស នៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរ ចំពោះទំនិញសំខាន់ៗជាច្រើន រួមទាំងការដាច់ចរន្តអគ្គិសនីជាប្រចាំ ដែលបង្កឱ្យមានផលលំបាកដល់ប្រជាជនជាទីបំផុត ។ ក្នុងនោះដែរ ចិនជាម្ចាស់បំណុលដ៏ធំបំផុតរបស់ប្រទេសស្រីលង្ហា និងទី ២ គឺបំណុលឥណ្ឌា ។ ក្នុងឆ្នាំ ២០១៧ ដោយសារការជំពាក់បំណុលធំបំផុតពីប្រទេសចិន ស្រីលង្ហាបានកាត់កំពង់ផែឲ្យក្រុមហ៊ុនចិនជាអ្នកគ្រប់គ្រងដើម្បីដោះបំណុល ។ មូលហេតុដែលធ្វើឲ្យប្រទេសស្រីលង្ហាធ្លាក់ក្នុងវិបត្តិហរិញ្ញាវត្តុធ្ងន់ធ្ងនបែបនេះ គឺដោយសារការបរាជ័យគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិ វិស័យកសិកម្ម និងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យបំណុលបរទេសកើន ។

Advertisement
Advertisement

 

ទន្ទឹមនឹងនេះ អាជ្ញាធរ កំពុងតែទទួលរងនូវភាពខឹងសម្បារយ៉ាងខ្លាំង ពីសាធារណ:ជន ដោយថែមទាំងផ្ទុះការតវ៉ា ទាមទារឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែងទៀតផង មុនពេលមានការចរចារ សម្រាប់ជំនួយថវិកាសង្រ្គោះបន្ទាន់ ពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ទេសាភិបាលធនាគារកណ្តាល លោក Nandalal Weerasinghe បាននិយាយថា គាត់ត្រូវការប្រជាជនស្រីលង្កា ដែលរស់នៅបរទេស​ ដើម្បីជួយប្រទេស នៅក្នុងដំណាក់កាលដ៏លំបាកនេះ ជាមួយនឹងការបរិច្ចាគរូបិយប័ណ្ណបរទេស ដែលកំពុងមានតម្រូវការខ្លាំង ។

គួរឱ្យដឹងថា ការអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសថា ខ្លួនកំពុងផ្អាកការសងបំណុលខាងក្រៅប្រទេសទាំងអស់ ដើម្បីយកថវិកាសេសសល់មកបំពេញការផ្គត់ផ្គង់ប្រេង ឱសថ និងទំនិញចាំបាច់ផ្សេងទៀត ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

កំពុ​ងរក​ទឹករ៉ែ​ធម្ម​ជាតិ? សាំងតាម៉ង់ មិន​ត្រឹម​តែគ្មានសារធាតុនីត្រាត តែក៏ជួយសម្រួលដល់​ការ​ទល់លាមក

Read Next

មុខងារពិសេសៗអ្វីខ្លះ នឹងមកជាមួយជំនាន់ iOS 16 របស់ Apple

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments