Breaking News :

nothing found

ជនជាតិថៃម្នាក់ កែច្នៃកំប្លោកទៅជាចាន ជំនួយចានស្នោ និងចានផ្លាស្ទិក

ប្រទេសថៃ៖ មានការភ្ញាល់ផ្អើសពីបណ្តាសង្គមហ្វេកប៊ុក ដែលនារីជនជាតិថៃម្នាក់ឈ្មោះ អ្នកស្រី ណាថឡាដា ខេមថង

Advertisement
Advertisement
បានកែច្នៃកំប្លោកទៅជាចាន ជំនួយឲ្យការប្រើប្រាស់ចានជ័រ និងចានប្លាស្ទិក​​ ។ គោលបំណងនេះ គឺដើម្បីចូលរួមសកម្មភាពការពារបរិស្ថាន ក្នុងកាត់បន្ថយសំរាមពីការប្រើប្រាស់ចានសារធាតុជ័រប្លាស្ទិក និងចានស្នោនៅតាមតំបន់ទេសចរណ៍ និងតាមរមណីដ្ឋាននានា ក្រោយពីប្រើរួច។

 

ចានដែលកែច្នៃវត្តុធាតុដើមពីកំប្លោក គឺប្រមូលកំប្លោកដែលហូរតាមដងទន្លេ វាមាននៅស្ទើរតែគ្រប់ទីកន្លែងដែលមិនពិបាករក ។ ចានធ្វើពីកំប្លាកនេះ អាចប្រើប្រាស់ដាក់ទឹកសម្ល បង្អែម បាយ គុយទាវ… ដែលក្រោយប្រើប្រាស់រួចអាចបោះចោលដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទ្បើយ វានឹងរលាយចូលទៅក្នុងដីរយៈពេល ១០ថ្ងៃ ដែលខុសពីចានជ័រប្លាស្ទិក និងចានស្នោ ១០០ឆ្នាំទើបរលាយចូលទៅក្នុងដី។ ការរក្សាទុកចានកំប្លោកនេះ អាទុកបានរយៈពេល ៣ខែ ទៅតាមការរក្សាទុកត្រឹមត្រូវជៀសវាងកន្លែងសើម និងការដាក់គរគ្នា ដែលធ្វើឲ្យខូចទ្រង់ទាយនៃចាន ។ ទោះបីជាការរក្សាទុកបានតិចខែ ឬពិបាករកកន្លែងទុកដាក់ វាក៏បានផ្តល់ផលល្អយ៉ាងខ្លាំងទៅលើបរិស្ថាន ។

 

តម្លៃនៃចានទាំងពីរនេះគឺ ៦០បាត ក្នុង ១ឡូ សម្រាប់ចានរាប និង ១២០បាត សម្រាប់ចានគោម ដែលគិតជាលុយខ្មែរចានរាប ១ទ្បូ ៥០០០ ទៅ ៧០០០រៀល ចានគោម ១ទ្បូ ១០០០០ ទៅ ១២០០០រៀល ។ ទោះតម្លៃនេះថ្លៃបន្តិច តែវាអាចនឹងធ្លាក់ចុះប្រសិនបើមានការកុម៉្មង់គ្រាំទ្រច្រើនពីអតិថជន៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ការដើរ​កំសាន្តក្នុងព្រៃ​​ជួយ​ដល់​សុខភាព​​ផ្លូវចិត្ដ​បានយ៉ាង​សម្បើម

Read Next

ទីផ្សារខុនដូនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments