

ក្រុងបាងកក ៖ វេជ្ជបណ្ឌិត Chakrarat Pittayawong Anonថ្លែងពត៍មានថា Omicron BA.2 ឆ្លងលឿនជាងមុន ១,៤ដង ដែលបញ្ជាក់ថា ភាគរយអ្នកឆ្លងនៅថៃ កើនជាង ៥០ភាគរយ និងសុំឲ្យប្រជាជនថៃ ពន្លឿនទៅចាក់វ៉ាក់សាំងដូសទី៣ ហើយលោកណែនាំថា បើឈឺបំពង់ក ឬក្អក ត្រូវទៅពិនិត្យ ម៉ាស៊ីនធំ ATK តេស្តរកមេរោគភ្លាមៗ នេះបើយោងតាមកាសែតថៃ រ៉ាត់ ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ចក្រា រ៉ាត់ ជាប្រធាននាយកដ្ឋានរោគឆ្លង បានពិភាក្សាអំពីគោលការណ៍ណែនាំ សម្រាប់វិធានការគ្រប់គ្រង កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រថៃ ។ ជុំវិញពិភពលោកមានការផ្ទុះជំងឺអូមីក្រូ២ប្រភេទ គឺ BA.1 និង BA.2 ប៉ុន្តែ BA.2 វានឹងឆ្លងលឿនជាងប្រហែល ១.៤ ដង ។ ហើយភាគរយក្នុងប្រទេសថៃ រកឃើញថា BA.2 មាន កើនឡើងជាង ៥០% វាត្រូវបានគេជឿជាក់ផងដែរថា នឹងរីករាលដាលលឿនជាងមុន និងកើនឡើងជាលំដាប់ ។
គួរបញ្ជាក់ផងដែរថា កូវីដអូមីក្រុងប្រភេទ BA.2 ត្រូវបានរីករាលដាលចាប់តាំងពីខែកុម្ភៈ ដោយជំនួសបន្តិចម្តងៗនូវប្រភេទដើម នៃអូមីក្រុងដំបូង ។ អ្នកវិទ្យាសាស្ត្រ បានរកឃើញភ័ស្តុតាងថ្មីដែលថា កូវីដអូមីក្រុងប្រភេទថ្មី BA.2 អាចធ្ងន់ធ្ងរជាងរាល់ដង បើប្រៀបធៀប ទៅនឹងប្រភេទមុនៗ រួមទាំងប្រភេទអូមីក្រុង ដំបូងផងដែរ ។ កូវីដអូមីក្រុង BA.2 អាចគេចផុតនឹងវ៉ាក់សាំងការពារកូវីដ និងការព្យាបាលមួយចំនួន ដូចជាការចាក់អង់ទីករការពារពីអ្នកមានការការពារស្រាប់ ជាដើម ។ ចំណែកស្ថានការណ៍ជុំវិញពិភពលោក ដូចជា ៖ រុស្ស៊ី អាល្លឺម៉ង់ ប្រេស៊ីល នៅតែមានអ្នកឆ្លងច្រើន ហើយក៏បានរកឃើញផងដែរថា អ្នកដែលមិនបានចាក់វ៉ាក់សាំង ងាយនឹងឈឺ និងស្លាប់ ។ ចំណែកប្រទេសជិតខាងវៀតណាម និងសិង្ហបុរីនៅតែមានអ្នកឆ្លងខ្លាំង ៕