

អ្នកដំណើរនិងអ្នកបម្រើលើនាវាជាង៤០០០នាក់ មកពីនាវាទេសចរណ៍ចំនួន ២គ្រឿងផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចូលចតក្នុងកំពង់ផែ ភូកេត (Phuket) ប្រទេសថៃ ក្រោយបដិសេធនាវា Westerdam មិនឲ្យចូលចត។ មន្ត្រីសុខាភិបាលថៃ បានអះអាងថា អ្នកលើនាវាទាំងនោះគ្មានផ្ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស COVID-19 នោះទេ ទើបសំរេចអនុញ្ញាតឲ្យនាវា ២គ្រឿងនោះចូលចតនៅកំពង់ផែទឹកជ្រៅ ភូកេត កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។
ក្រោយបដិសេធនាវា Westerdam តែអនុញ្ញាតនាវា ២គ្រឿងផ្សេងចូលចត រដ្ឋាភិបាលថៃរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយការសំរេចចិត្តមិនច្បាស់លាស់ និងគ្មានកាយវិការមនុស្សធម៍ទាន់ពេលវេលា។
អត្ថបទទាក់ទង៖ កម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍ធំមួយ ចូលចតនៅកំពង់ផែនព្រះសីហនុ ខណៈប្រទេសចំនួន៥ បដិសេធ ខ្លាចឆ្លងវីរុសកូរ៉ូណា
គួររំលឹកផងដែរថា ក្រោយពីបណ្តាប្រទេសមួយចំនួនបដិសេធមិនឲ្យនាវា Westerdam ចូលចត រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវានេះចូលចតនៅកំពង់ផែនៅក្រុង ព្រះសីហនុ ដោយលើកហេតុផលថា ដើម្បីបុព្វហេតុមនុស្សធម៌ ៕

