Breaking News :

nothing found

សហភាពអឺរ៉ុបសំរេចដក EBA ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ ៤០ប្រភេទពីកម្ពុជា

សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សំណុំ​រឿង EBA ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​។ តាម​រយៈឯកសារ​​កម្រាស់​១៦​ទំព័រ គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធជាបណ្ដោះ​អាសន្ន​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​។

Advertisement
Advertisement

 

ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​លក្ខណៈ​បណ្ដោះ​អាសន្ន លើ​ទំនិញ​ចំនួន​៤០​ប្រភេទ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ពន្យល់​ថា ធ្វើ​ឡើង​ដោយ​សារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។ទោះបីជាការសម្រេចយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា​​ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើរតួនាទីក្នុងការសង្គ្រោះជីវិតនិង ជាតិកម្ពុជាពីមហាវិនាសកម្មនៃរបបខ្មែរក្រហម និងកសាងជាតិរហូតរីកចម្រើនដូចសព្វថ្ងៃនេះ បានប្រកាសត្រៀមខ្លួនរួចជាស្រេចទទួលយកការសេចក្តីសម្រេចនេះ ទោះដឹងថាការសម្រេចនេះធ្វើឡើង ដោយមិនឆ្លុះបញ្ចាំងពីការពិតនៃកម្ពុជាក៏ដោយ។

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

មូលហេតុដែលធ្វើឲ្យ Bill Gates ក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក

Read Next

ក្រុមហ៊ុនផលិតរថយន្ត Nissan បានបិទទ្វាររោងចក្ររបស់ខ្លួននៅជប៉ុន ដោយសារបញ្ហាមេរោគ Coronavirus

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments