Breaking News :

nothing found

រថយន្តក្លែងក្លាយម៉ាក Ferraris និងស៊េរី Lamborghini

ប្រេស៊ីល៖ ប៉ូលីសប្រេស៊ីលបានបិទរោងចក្រផលិតរថយន្តក្លែងក្លាយម៉ាក Ferraris និងស៊េរី Lamborghini ។ គេដឹងថាកន្លែងដែលផលិតរថយន្តក្លែងក្លាយនោះ ជាកម្មសិទ្ធរបស់ឪពុក និងកូនប្រុសពីរនាក់ នៅភាគខាងត្បូងនៃរដ្ឋសាន់តាកាតារីណា ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

Advertisement
Advertisement

ប៉ូលីសបាននិយាយថារថយន្ដទាំងនេះ ត្រូវបានដាក់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងតម្លៃ 45.000 ដុល្លារទៅ 60.000 ដុល្លារ ដែលជាតម្លៃថោកបំផុត នៃតម្លៃពិតរថយន្តម៉ាក Ferraris និងស៊េរី Lamborghini របស់ក្រុមហ៊ុនអ៊ីតាលី។ សម្រាប់គ្រឿងបន្លាស់ដែលយកមកប្រើដើម្បីផលិតរថយន្តនោះ មន្ត្រីប៉ូលីសមិនបានបង្ហាញនោះទេ។

រូបថតជាច្រើនត្រូវបានផ្សព្វផ្សាយក្នុងបណ្តាសង្គមដែលបង្ហាញពីរូបរាងរថយន្ត ព្រមទាំងផ្លាកសញ្ញា និងគ្រឿងបន្លាស់ដែលមានស្លាកសញ្ញាអ៊ីតាលី។ ការវាយឆ្មក់ចូលទៅកន្លែងផលិតរថយន្តខុសច្បាប់នេះ បានធ្វើទ្បើងនៅថ្ងៃច័ន្ទ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនអ៊ីតាលី។ រថយន្តចំនួន 8 គ្រឿងត្រូវបានរឹបអូស ហើយប៉ូលីសពួកគេកំពុងស៊ើបអង្កេតពីចំនួនរថយន្តជាច្រើនទៀតដែលត្រូវបានផលិត និងលក់ចេញ៕

 

ប្រភព : scmp

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

៥ ប្រភេទមាតិកា អ្នកគួរបញ្ឈប់ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

Read Next

ម៉ូឌែលបុរាណ Bristol Bullet 2020

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments