Breaking News :

nothing found

រដ្ឋសភានឹងអនុម័តសេចក្តីព្រេាងច្បាប់ប្រទេសក្នុងភាពអាសន្ន ដែលបានដាក់ទៅ នៅថ្ងៃស្អែកនេះ!

រដ្ឋសភាកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន មកពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី១០ មេសា ឆ្នាំ ២០២០ស្អែកនេះ យោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

Advertisement
Advertisement

 

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដែលលើយកមកពិភាក្សា និងអនុម័ត នេះមាន ៥ជំពូក និង១១មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបញ្ជូនទៅ រដ្ឋសភា នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កន្លងមកនេះ ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាមានលទ្ធភាពក្នុងការដាក់ប្រទេស ស្ថិតនៅក្នុងគ្រាអាសន្នត្រឹមតែ០.១%ប៉ុណ្ណោះ ដែលបង្ករឡើង ដោយសារការរីករាលជំងឺ​​ Covid-19 ខណៈកម្ពុជាកំពុងន្លឿនការអនុម័តច្បាប់នេះ។ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រង់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នអាចនឹងត្រូវព្រឹទ្ធសភា អនុម័តក្រោយចូលឆ្នាំខ្មែរហើយ ។

 

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្តិ ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្ត កំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រដ្ឋាភិបាល សំរេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីម៉ោង ១២យប់នេះ!

Read Next

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments