Breaking News :

nothing found

ការបែបបាក់បន្ទាយលង្វែក ឆ្លុះបញ្ចាំងពីប្រជារាស្រ្តក្នុងសម័យនោះ???

តាមពិតទៅក្នុងនិយមន័យចំណងជើងអត្ថបទនេះ មិនបានបង្ហាញ ឬការមើលងាយវាយតម្លៃអ្វីទ្បើង ។ នេះគ្រាន់តែចង់បង្ហាញអំពីផ្នត់គំនិតមួយ ថាដើមហេតុនៃការបាត់បង់បន្ទាយលង្វែល ។ មនុស្សម្នាក់ៗ តែងតែបង្ហាញមតិអំពីការបាត់បង់ទឹកដីដោយសារការដណ្តើមអំណាច អ្នកដឹកនាំឈ្លក់វង្វង់នឺងស្រី និងការអនុញ្ញាតឲ្យប្រទេសជិតខាងតាំងបន្ទាយនៅលើទឹកដីខ្លួន ។ ប៉ុន្តែការបាត់បង់ទឹកដី វាក៏មិនមែនតែអ្នកដឹកនាំនោះដែរ ប្រសិនអ្នកដឹកនាំខ្លាំង ប្រជាជនខ្លាំង គឺប្រទេសនោះនឹងរីកចំរើន ។

Advertisement
Advertisement

 

ការបាក់បែកបន្ទាយលង្វែក គឺដោយសារប្រជារាស្រ្តខ្លួនឯងទៅវិញ ។ មកដល់បច្ចុប្បន្នប្រទេសមួយចំនួននៅតែមានសង្គ្រាម ដូចជាឧទារហណ៍ប្រទេសស៊ីរី ដោយការដណ្តើមអំណាច ការលូបដៃរបស់ប្រទេសមានអំណាច ធ្វើឲ្យប្រទេសធ្លាក់កាន់តែជ្រៅក្នុងសង្រ្គោម មិនអាចងើបរួច ។

 

 

ការបាក់បែកបន្ទាយលង្វែក

នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារជំនួញពីស្ដេចខ្មែរ ព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំង សៀមរហូតទទួល បានជ័យ ជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិល គុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។

 

នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូល ទន្ទ្រានខ្មែរ យ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។

 

មុនទៅ វិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែល ( បើតាមឯកសារមហាបុរស ខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ដួង‌ ច្របល់និងគ្រាប់សំណច្រកក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌បាញ់ចេញអស់វេលា ៣ថ្ងៃ )។ ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ដោយដឹងថាគុម្ព ឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។

ពួកសៀម បាន ប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រ ព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុ រិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវា ស្ទើរតែ អស់ រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។ ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា ៕

 

ប្រភព៖ Social

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ទីផ្សារខុនដូនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០

Read Next

មើលតាមស្នាមបាតដៃនេះ ដឹងពីទ្រព្យក្នុងខ្សែជីវិតរបស់អ្នក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments