Breaking News :

nothing found

ទឹកស្អាតនៅទីក្រុងហាណូយរងការប៉ះពាល់ខ្លាំង អាជ្ញាធរវៀតណាមហាមមិនឲ្យយកទៅប្រើប្រាស់

ទឹកស្អាតនៅទីក្រុងហាណូយ ប្រទេសវៀតណាមរងផលប៉ះពាល់ខ្លាំងដោយមានសារធាតុពុលនៅក្នុងទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ ២៥០,០០០ គ្រួសារ ។ អាជ្ញាធរ​វៀតណាមបានរកឃើញ​ថា ក្នុងទឹកមាន​ផ្ទុកសារធាតុ​ប្រេង ដែលមាន​សមាសធាតុ Stryrene កម្រិត​ខ្ពស់ ដោយ​នេះជា​សមាសធាតុ​បង្ក​មហារីកលើស​កម្រិត​ធម្មតា ពី 1,3 – 3,6​ដង។ សារធាតុ​នេះមានក្នុង​ផលិតកម្ម​ជ័រ និង​កៅស៊ូរ ហើយ​វាជា​សមាសធាតុ​បង្ក​មហារីក។

Advertisement
Advertisement

 

​ពលរដ្ឋ​ ២៥០,០០០ គ្រួសារ នៅទី​ក្រុង​ហាណូយ បាន​លើកឡើង​ថា ទឹកស្អាតដែលប្រើប្រាស់តាមផ្ទះរាល់ថ្ងៃ មានក្លិន​​ប្រេង។ ដោយសារ​បញ្ហា​នេះ អ្នករស់នៅ​ក្រុង​ហាណូយ​មួយ​ចំនួន បាន​ឈប់​ប្រើប្រាស់​ទឹកស្អាត និង​បាន​ទិញទឹក​ដប ប្រើប្រាស់​ជំនួស​វិញ។

 

សេចក្តីរាយការណ៍ពីក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាមបានឲ្យដឹងថា បញ្ហា​ទឹក​មានក្លិន​ប្រេង​នេះ បណ្ដាល​មកពី​មាន​រថយន្ត​ដឹកប្រេង​ដែល​ប្រើប្រាស់​រួច បានទៅ​ចាក់​លើ​ភ្នំ​ក្នុង​ស្រុក Ky Son ខេត្ត Hoa Binh ដែល​នៅ​ភាគពាយព្យ​ទីក្រុង​ហាណូយ ហើយ​សារធាតុប្រេង​នេះ​បាន​ហូរ​ចូល​ទន្លេដា ដែលជាកន្លែងដែល​ក្រុមហ៊ុន Vinaconex Water Supply Joint Stock Company ផលិត​​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ក្នុងទី​ក្រុង​ហាណូយទាំងមូល ។

 

ទាក់ទងករណីនេះ លោក Nguyen Van Ton នាយក​ក្រុមហ៊ុន​ Vinaconex Water Supply Joint Stock Company ​បាន​ជួល​មនុស្សទៅសម្អាត​ប្រេង​ចេញ​ពី​ព្រែកជីកដែលជាកន្លែង​បង្ហូរ​ទឹកចូល​រោងចក្រ ៕

 

 

ប្រភព៖ vnexpress.net

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ដើមឈើ ៣.៥ លានដើមត្រូវបានរងគំរាមគំហែងដោយការកសាងទំនប់វារីអគ្គិសនី

Read Next

វៀតណាមបង្កើតរោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិមានតម្លៃ ១,៥ ពាន់លានដុល្លារ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments