

ការចាក់វ៉ាក់សាំងលើកទី ៣គួរផ្តល់ជូនដល់មនុស្សដែលមានប្រព័ន្ធការពារខ្សោយកម្រិតមធ្យមនិងធ្ងន់ធ្ងរដែលបានចាក់ជាមួយវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO។ មនុស្សនៅក្នុងក្រុមទាំងពីរនេះមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ កូវីដបន្ទាប់ពីការចាក់ពីរដូសតាមស្តង់ដារ ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាការចាក់វ៉ាក់សាំងកូវីដ១៩បន្ថែមមួយដូសទៀតគួរតែផ្តល់ជូនមនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដោយប្រើវ៉ាក់សាំង Sinovac ឬ Sinopharm។
WHO មិនណែនាំឱ្យប្រើដូសជំរុញដើម្បីដោះស្រាយបញ្ហាប្រសិទ្ធភាពថយចុះ ឬផលប៉ះពាល់នៃមេរោគបំប្លែងខ្លួនទេ។ ផ្ទុយទៅវិញពួកគេផ្តល់អនុសាសន៍ឱ្យចាក់ដូសជំរុញជាផ្នែកមួយនៃ “វ៉ាក់សាំងបន្ថែម” សម្រាប់ក្រុមមនុស្សដែលមិនមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានគ្រប់គ្រាន់ ក្រោយចាក់២ដូស ៕