Breaking News :

nothing found

ត្រឹមពេល ៦ថ្ងៃម៉ាឡេស៊ីព្យាបាល អ្នកជំងឺស្ត្រីជនជាតិអាមេរិក COVID-19 មកពីនាវា Westerdam ជាសះស្បើយហើយ

ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រ ២១ កុម្ភៈ នេះថាស្ត្រីអាយុ ៨៣ ឆ្នាំដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងទៀតលទ្ធផលបង្ហាញថាស្រ្តីជនជាតិអាមេរិករូបនេះជាសះស្បើយពី Covid-19 ។

Advertisement
Advertisement

 

ការធ្វើតេស្តនេះបានទទួលលទ្ធផលអវិជ្ជមាន (គ្មានជំងឺ Covid-19)។ ទោះយ៉ាងណាស្រ្តីជនជាតិអាមេរិករូបនេះនៅតែត្រូវបានគេឲ្យស្នាក់នៅបន្តក្នុងមន្ទីរពេទ្យ មកទាន់អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទ្បើយ ពីព្រោះនាងនៅមានសុខភាពមានទាន់ល្អ។

 

គួរបញ្ជាក់ផងដែរថា ពេលនាថ្មីៗនេះរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាវា Westerdam បានស្នើសុំបញ្ចូនមន្រ្តីជំនាញសុខាភិបាល និងអ្នកជំនាញខាងនាវា Westerdam ទៅប្រទេសម៉ាទ្បេស៊ីដើម្បីចូលរួមពិនិត្យ ស្រ្តីជនជាតិអាមេរិករូបនេះ ប៉ុន្តែមកដល់ពេលនេះ ខាងភាគីម៉ាទ្បេស៊ីមិនទាន់ឆ្លើយតបនៅទ្បើយទេ ។

 

ស្រ្តីជនជាតិអាមេរិក និងស្វាមី បានចាកចេញពីកម្ពុជាកាលពីសប្ដាហ៍មុន ក្រោយរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យនាវា Westerdam ចូលចតផែក្រុងព្រះសីហនុ និងបន្ដធ្វើដំណើរតាមជើងយន្តហោះ ទៅទឹកដីម៉ាឡេស៊ី ត្រូវមន្រ្តីសុខាភិបាលម៉ាទ្បេស៊ីប្រកាសថា ស្រ្តីជនជាតិអាមេរិកអាយុ ៨៣ឆ្នាំ មានផ្ទុកមេរោគកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ។ ប៉ុន្តែដល់ទឹកដីប្រទេសម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមាននៅពេលនេះ ៕

 

ប្រភេទ៖ straitstimes

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

មកស្គាល់ផ្សារបោះដុំ ៥ កន្លែង ដែលអ្នកអាចទិញសម្លៀកបំពាក់ និងទំនិញបោះដុំធូរថ្លៃនៅក្នុងប្រទេសថៃ

Read Next

រដ្ឋាភិបាលសម្រេចមិនយកពន្ធ ៤ខែទៅលើផ្ទះសំណាក់ និងសណ្ឋាគារនៅក្នុងខេត្តសៀមរាប

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments