

ក្រុមអ្នកទេសចរណ៍ប្រមាណ ៤០ជាតិសាសន៍ ស្ថិតនៅក្នុងនាវាខ្នាតយក្ស Westerdam ដែលបានសុំចតនៅកំពង់ផែ ក្រុងព្រះសីហនុ គឺគ្មានការស្នាក់នៅក្នុងប្រទេសកម្ពុជាទ្បើយ គឺនឹងធ្វើដំណើរទៅកាន់ប្រទេសគោលដៅបន្ទាប់តាមសំបុត្រយន្តហោះរបស់ពួកគេ។
ក្នុងសេចក្តីថ្លែងរបស់ឯកឧត្តម គួច ចំរើន ទៅកាន់អ្នកសារព័ត៌មានថា ៉ក្រុមអ្នកទេសចរណ៍ប្រមាណ ៤០ជាតិសាសន៍ ស្ថិតនៅក្នុងនាវាខ្នាតយក្ស Westerdam មិនមានការស្នាក់នៅក្នុងកម្ពុជាទ្បើយ ពួកគេគ្រាន់តែឆ្លងកាត់ដោយការសំចត ហើយមន្រ្តីរបស់យើងនឹងធ្វើកិច្ចការបន្ទាន់ ដោយមានការត្រួតពិនិត្យសុខភាពនៅក្នុងនាវាផ្ទាល់ ហើយរៀបឯកសារឲ្យពួកគេហោះហើរបន្ដតាមជើងយន្តហោះ ដោយបញ្ជូនអ្នកដំណើរខ្លះ ដែលនៅលើនាវាទេសចរណ៍ Westerdam ទៅប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី១៤ កុម្ភៈ ស្អែកនេះ។
សូមបញ្ជាក់ថា មនុស្សនៅលើនាវានោះ មានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់…៕