

September 3, 2019 San Jose / CA / USA – Close up of Zoom sign at their HQ in Silicon Valley; Zoom Video Communications is a company that provides remote conferencing services using cloud computing
ក្រុមហ៊ុន Zoom ដោយសារការធ្វេសប្រហេសផ្នែកឯកជនភាព (Privacy)និង សន្តិសុខ (Security) នេះហើយបានជាក្រុមអ្នកវិនិយោគបានដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុន Zoom ដោយចោទប្រកាន់ថា ប្ដឹងក្រុមហ៊ុន Zoom នៅក្នុងរដ្ឋ San Francisco បានលាក់បាំងនូវកំហុសបច្ចេកទេសទាក់ទងទៅនឹងផ្នែកសន្តិសុខ (Security) របស់កម្មវិធី ដែលកត្តានេះបានធ្វើឱ្យភាគហ៊ុនរបស់ ក្រុមហ៊ុននេះបានធ្លាក់ចុះជាគំហុក នៅពេលដែលមានស្ថាប័ន កាន់តែច្រើនឡើងបានបញ្ឈប់ការប្រើកម្មវិធីនេះរួមមាន កោះតៃវ៉ាន់ ក្រុមហ៊ុន SpaceX, Tesla, NASA, ថែមទាំងសាលារៀន (School District) ជាច្រើនទៀត។
ចំណុចខ្សោយខ្លះៗនៅក្នុងកម្មវិធី Zoom មានដូចជាកម្មវិធីនេះពុំមានប្រភេទ end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀតដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ។
ក្រៅពីបញ្ហាដែលបាន ផ្សព្វផ្សាយខ្លះៗរួចមកហើយ ក្រុមហ៊ុនក៏មានបញ្ហាជាច្រើនទៀតដូចជា ក្រុមហ៊ុនក៏ធ្លាប់បានបញ្ជូនទិន្នន័យឆ្លងកាត់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភទាក់ទង នឹងការរក្សារការសម្ងាត់ ព្រមទាំងបញ្ហា Zoombombing ផងដែរ។ Zoombombing គឺជាពាក្យដែលប្រើនៅពេលដែលជនអនាមិក ស្មានលេខសម្គាល់ប្រជុំត្រូវ ហើយគេអាចចូលទៅក្នុងពេលប្រជុំ និងអាចបង្ហាញនូវរូបភាពហឹង្សា ឬរូបភាពអាសអាភាសជាដើម។ ក្រុមហ៊ុនបានព្យាយាមកែតម្រូវបញ្ហានេះ ដោយប្រើលេខសម្ងាត់ និងបើកមុខងារ Waiting Rooms កាលពីចុងសប្ដាហ៍នេះ។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងតែធ្វើការកែសម្រួលមុខងារ end-to-end encrypted ប៉ុន្តែវាទាមទាររយៈពេលរាប់ខែទៀតឯណោះ មុននឹងត្រូវបានដាក់ឱ្យប្រើប្រាស់៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា