Breaking News :

nothing found

Ford ដីឥដ្ឋនៅខ្មែរ កក្រើកល្បីដល់អ្នកលេងឡានល្បីលំដាប់ពិភពលោក Alexandra Mary Hirschi

ថ្មីៗនេះដែរ នៅលើគណនីផេក Supercar Blondie ដែលជារបស់អ្នកកំពូល Review ទ្បានល្បីៗលំដាប់ពិភពលោក បានធ្វើការយកវីដេអូអ្នករកលុយតាម YouTube នៅខ្មែរ ដែលធ្វើវីដេអូឡាន Ford ពីដីឥដ្ឋ យកទៅ reaction ហើយទទួលបានចំណាប់អារម្មណ៍ច្រើនមែនទែន ព្រោះវាថ្មីនៃការកែច្នៃឡាន Ford ម៉ូឌែល F150 Raptor ស៊េរី ២០២១ ចេញពីដីឥដ្ឋ។

Advertisement
Advertisement

កំពូលស្ដ្រីតែម្នាក់គត់លើលោក ដែលយល់ដឹងច្បាស់ពីវិស័យរថយន្ដ ដែលគេដឹងថាឆ្នាំនេះនាងមានអាយុ ៣៥ ឆ្នាំហើយឈ្មោះ Alexandra Mary Hirschi ជាជាតិអូស្រ្ដាលី ចាប់វិស័យជាអ្នកធ្វើបទបង្ហាញអំពីរថយន្ដ និងវិស័យអចលនទ្រព្យខ្លះៗដែរ ។ អ្វីដែលពិភពលោកស្គាល់នោះគឺតាមរយៈវីដេអូលើ YouTube , Facebook , Instagram ដែលដាក់ឈ្មោះឆាណែល Supercar Blondie ដែលគិតមកទាល់ពេលនហ្វេសប៊ុកផេកមានអ្នកចុច Like ជាង ៣៥លាននាក់ និងគណនីយូធូបជាង ៥.៤៩ លាននាក់ ហើយប៉ុន្មានសប្ដាហ៍ចុងឆ្នាំ ២០២០ កន្លងទៅ ត្រូវបានក្រុមហ៊ុនបង្ហាញទិន្នន័យថា វីដេអូរបស់ផេក Supercar Blondie ត្រូវបានគេមើលច្រើនជាងលើ Facebook ។

Supercar Blondie ធ្វើការថតតែវីដេអូឡានល្បីៗម៉ូឌែលចុងក្រោយប៉ុណ្ណោះ ហើយពេលទំនេរគឺយកវីដេអូជុំវិញពិភពលោកទាក់ទងជាមួយរថយន្ដ ដូចជាការកែច្នៃយកមកផុសលើ និងធ្វើការ reaction លើវីដេអូនោះពីចំណាប់អារម្មណ៍ពីការកែច្នៃ ឬ ច្នៃប្រឌិត ។

ទោះបីជាវីដេអូច្នៃឡានពីដីឥដ្ឋមែន​ តែយើងក៏បានរួមចំណែកមួយពីការផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ និងដឹងថាជាវីដេអូរបស់កម្ពុជាយើង មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងឡានលំដាប់ពិភពលោកចាប់អារម្មណ៍ទៀតនោះរឹតតែប្រសើរណាស់ ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នម្ចាស់ឆាណែល Supercar Blondie គឺធ្វើជា អ្នកធ្វើបទបង្ហាញពីរថយន្ដ និងជា Vlogger នៅអារ៉ាប់ ដែលធ្វើតែវីដេអូឡានទំនើបៗ ដែលគេយកមកដល់ផ្ទះតែម្ដង ហើយតម្លៃខ្លួនរបស់នាងក៏មិនតិចដែរថតមួយវីដេអូ ៕

 

 

5 1 vote
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ ផ្ញើសារជូនពរឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១

Read Next

មកដឹងពីតម្លៃ! រថយន្តប្រភេទ SUV Lexus LX600 សេរ៊ីឆ្នាំ២០២២ ពេលមកដល់ខ្មែរ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments