Breaking News :

nothing found

ល្ងាចនេះមករៀនធ្វើម្ហូបម្តង “ឆាក្តៅមឹក”

វិធីសាស្រ្តធ្វើម្ហូបសំរាប់ស្រ្តីមេផ្ទះ ដែលគាត់មានបំណងក្នុងការធ្វើឆាក្តៅមឹកអោយមានរស់ជាតិឆ្ងុយឆ្ងាញ់។ តោះយើងនាំគ្នាអានពីការផ្សំគ្រឿងទាំងអស់គ្នា។

Advertisement
Advertisement

គ្រឿងផ្សំ ក្នុងការធ្វើម្ហូបនេះ ៖

  • មឹក ១គីឡូក្រាម
  • ម្ទេសគ្រៀម ៥ផ្លែ
  • គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)
  • ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស
  • ស្ករ ៣ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត
  • ប្រេងឆា ២ស្លាបព្រាបាយ

 

‪#របៀបធ្វើ‬

  1. ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។
  2. មឹកធ្វើអោយស្អាត កាត់ជាដុំធំៗ អាចដាក់ចំហុយបន្តិចដើម្បីអោយស្រស់ទឹកបន្តិច។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់មឹកចូលឆាបួនប្រាំត្រឡប់។ បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។ សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕
0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

វិនិយោគជប៉ុន កំពុងសិក្សាលើគំរោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ដ និងយន្ដហោះ នៅកម្ពុជា

Read Next

មកស្គាល់ផ្សារបោះដុំ ៥ កន្លែង ដែលអ្នកអាចទិញសម្លៀកបំពាក់ និងទំនិញបោះដុំធូរថ្លៃនៅក្នុងប្រទេសថៃ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments