Breaking News :

nothing found

អ្វីទៅ ជាការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​

ពេល​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន ​តើរាជរដ្ឋាភិបាល​ មាន​សិទ្ធិអំណាច​ប៉ុនណា ក្នុងការគ្របគ្រងប្រទេសក្នុងភាពអាសន្ន។ ក្នុងសេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន បានផ្តល់​សិទ្ធិអំណាច​​ ១២​យ៉ាង​ដល់​រាជរដ្ឋាភិបាលកម្ពុជា ​ ដែល​គេ​ឃើញ​នៅក្នុង​មាត្រា​៥ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន រួមមាន​៖

Advertisement
Advertisement

១. ហាមឃាត់ ឬ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ​។​

២. ហាមឃាត់ ឬ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​។

៣. ហាមឃាត់ ឬ​កម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ​។

៤. ហាមឃាត់ ឬ​កម្រិត​មិន​ឲ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​ណាមួយ​។

៥. ដាក់ចេញ​វិធានការ​ច​ត្តា​ឡី​ស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុងករណី​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​។
៦. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន​និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។

៧. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន ដកហូត គ្រប់គ្រង ចាត់ចែង​ទ្រព្យសម្បត្តិ និង សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្ល​យ​តប​ចំពោះ​ភាពអាសន្ន​។ នីតិវិធី​នៃ​ការធ្វើ​កំណែន និង​សំណង​ត្រូវ​កំណត់ដោយ​រាជរដ្ឋាភិបាល​។ (​ចំណុច​នេះ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​ថា ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ឬ​ឯកជន តែ​ទំនងជា​ចង់​សំដៅលើ​ឯកជន​ច្រើនជាង​)​។​

៨. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការកំណត់​ថ្លៃទំនិញ​និង​សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។

៩. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។

១០. ដាក់ចេញ​វិធានការ​ឃ្លាំមើល និង​តាមដាន​តាម​គ្រ​ប់មធ្យោ​បាយ ដើម្បី​ទទួលបាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​

១១. ហាមឃាត់ ឬ​កម្រិត​ការចែក​ចាយ ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​អាច​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាពអាសន្ន​។

១២. ដាក់ចេញ​វិធានការ​ដទៃទៀត ដែល​សមស្រប​និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។

​ក្រៅពី​ប្រគល់​សិទ្ធិអំណាច​ទាំង​១២​យ៉ាងនេះ ទៅ​ឲ្យ​រាជរដ្ឋាភិបាល មាត្រា​៥ ក៏បាន​ចែង​ដែរ​ថា វិធានការ​អនុវត្ត​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​ត្រូវបាន​ដាក់ចេញ​សម្រាប់​ទូទាំងប្រទេស ឬ​ដែន​ដីកំណត់​ជាក់លាក់​ណាមួយ​។

​ការ​តាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន គឺ​យក​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ជា​គោល​។ មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​។

​រាជរដ្ឋាភិបាល អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ចំពោះ​ការបង្កើត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ រាជរដ្ឋាភិបាល លើក​ហេតុផល​ថា ការបង្កើត​ច្បាប់​នេះ​ឡើង គឺ​មិនមែន​ដើម្បី​ដាក់​គោលដៅ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ឡើយ​៕

 

 

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Ford F-150 ជំនាន់ថ្មី នឹងមានឈ្មោះថ្មីថា “Wolftrak”

Read Next

ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini ក៏ងាកមកផលិតម៉ាសវិញដែរ! ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments