

ដោយសារសព្វថ្ងៃប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាកំពុងឈានឆ្ពោះទៅមុខយ៉ាងលឿន ដែលធ្វើឲ្យគម្រោងដីឡូតិ៍ ខុនដូ និងផ្ទះបានរីកដុះដាលយ៉ាងខ្លាំង ចាប់ពីតំបន់ជាយក្រុង តំបន់ក្បែរតំបន់ទីប្រជុំជន និងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ស្វែងរកទិញផ្ទះជាលើកដំបូង អ្នកក៏ត្រូវពិនិត្យឲ្យបានច្បាស់ផងដែរលើប៉ុន្មានចំនុចនេះ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ ដោយសារអ្នកលក់ផ្ទះ ឬជនខិលខូចមួយចំនួន តែងតែប្រាប់ពីអតិថិជន នូវពត៌មានក្លែងក្លាយដូចជាទីតាំងគម្រោងជិតតំបន់អភិវឌ្ឍន៍ គម្រោងផ្លូវ រោងចក្រ ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកពត៌មានពិតប្រាកដ ឆាប់ទិញបានយ៉ាងងាយ ។
ដើម្បីជាគន្លឹះ និងចែករំលែងចំណេះដឹងខ្លះៗសម្រាប់អ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្តឱ្យបានល្អក្នុងការទិញផ្ទះ លោកស្រី បាន សម្រស់ ទីបឹក្សាយោលបល់ និងជាជំនួយការផ្ទាល់របស់អគ្គនាយក្រុមហ៊ុន ស្តាហ្វាយ ឌីវេឡុបភើ ភីវីធី អិលធីឌី (Star5 Developers Pvt.,Ltd) បានផ្តល់បទសម្ភាសន៍ខ្លីមួយ ដល់ខេមបូដេលីថា “អ្នកដែលចង់ទិញផ្ទះ គួរមើលលើ ៥ចំណុចនេះ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ” ៖
១. មើលទីតាំងគំរោង
កត្តាទីតាំងពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅដែលមានសុវត្ថិភាព និងងាយដាក់លក់បន្តដើម្បីបានចំណេញ ។ វាគឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ និងមានការអភិវឌ្ឍន៍លឿន ។ ទោះជាយ៉ាងណា ក៏មានតំបន់មួយចំនួន អាចមិនមែនជាតំបន់សម្រាប់រស់នៅ ដែលជាកន្លែងដែលមានភាពមមាញឹកខ្លាំងទាំងការផលិត និងការដឹកជញ្ជូនដែលធ្វើឲ្យតំបន់នោះសំបូរដោយផ្សែងពុល និងមានសំលេងរំខានជាដើម។
២. មើលគុណភាពសាងសង់សំណង់
គុណភាពសំណង់ គឺជាបញ្ហាចម្បងមួយដែលអ្នកទិញ គួរតែប្រយ័ត្នប្រយែង ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរស់នៅរបស់អ្នក និងប៉ះពាល់ដល់ការដាក់លក់បន្ត។ អ្នកគួរតែទៅមើលផ្ទះដែលគេកំពុងសាងសង់ ឬសាកសួរពត៌មានអំពីភាពរឹងមាំគុណភាពសំណង់របស់ផ្ទះ ជៀសវាងការលិចជ្រាប ប្រេះបែក…។ ម៉្យាងទៀតក្រៅពីនេះ រឿងបន្ទាប់គឺ មើលទៅលើផ្លូវចូល ប្រព័ន្ធភ្លើង ទឹក លូ និងការទុកដាក់សំរាមជាដើម ដែលសុទ្ធតែជារឿងចាំបាច់ក្នុងការរស់នៅមានផាកសុខភាព ។
៣. ពិនិត្យមើលម៉ូឌផ្ទះ
ម៉ូឌផ្ទះគឺជារឿងដែលសំខាន់ផងដែរ សម្រាប់ការរស់បែបស៊ីវិល័យនៅសម័យថ្មីនេះ ព្រោះបើម៉ូដផ្ទះមើលទៅស្អាតទាន់សម័យ ការរចនាខាងក្នុងទំនើបមានភាពទូលាយល្អ ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះ វាផ្តល់ភាពងាយស្រួលក្នុងការរស់នៅមានផាកសុខភាព និងជាពិសេសអាចដាក់លក់បន្តចេញបានលឿននៅពេលខាងមុខទៀត ។
៤. សាកសួរផែនការអភិវឌ្ឍន៍របស់ម្ចាស់គម្រោង
អ្នកត្រូវសាកសួរ ផែនការអភិវឌ្ឍន៍ ពីភាពច្បាស់លាស់របស់គម្រោងនីមួយៗ ថានឹងត្រូវធ្វើអ្វីបន្តទៀត ឬក្រោយបានបញ្ចប់គម្រាប់ទី១ ទី២…ជាដើម ដើម្បីក្លាយជាតំបន់អភិវឌ្ឍន៍ និងទាក់ទាញមនុស្សចូលមក រស់ នៅច្រើន។ គម្រោងទាំងនេះអាចមានដូចជា៖ ផ្សារ សួនច្បារ កន្លែងហាត់ប្រាណ ភ្លើងទឹកសាធារណៈ និងកន្លែងផ្សេងៗទៀតជាដើម ដែលជម្រុញសក្តានុពលទាក់ទាញមនុស្សឲ្យចូលមករស់នៅ ។
៥. ត្រួតពិនិត្យពីភាពស្របច្បាប់សាងសង់ ឬលិខិតអនុញ្ញាតិសាងសង់
អ្នកគួរដឹងពីប្រវត្តិ ឬគម្រោងធ្លាប់ធ្វើពីមុនមួយចំនួនរបស់ក្រុមហ៊ុននោះ និងសាកសួរអាជ្ញាធរមូលដ្ឋាន ឬម្ចាស់គំរោងលំនៅដ្ឋាន ដើម្បីត្រួតពិនិត្យភាពស្របច្បាប់របស់គម្រោង ។
លោកស្រីក៏បានបញ្ជាក់ផងដែរថា “រាល់ចំណេះដឹងទាំងអស់នេះគឺជា បទពិសោធន៍ដែលអ្នកទិញបានជួបប្រទះ និងចំនុចមួយចំនួន ជាការចែករំលែងចំណេះដឹងខ្លះៗ ក្នុងការការសំរេចចិត្តមុនទិញផ្ទះ” ។ លោកស្រីបានបន្ថែមទៀតថា “ទោះបីជាពិភពលោកស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន ស្តាហ្វាយ ឌីវេឡុបភើ ភីវីធី អិលធីឌី (Star5 Developers Pvt.,Ltd) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទំនើបស៊ីវិល័យ តែងតែឈរលើគោលការណ៍ប្រឹក្សាយោលបល់ និងផ្តល់ទំនុតចិត្តខ្ពស់ជូនដល់អតិថិជននូវគំរោង ខុនដូ ដីទ្បូតិ៍ និងផ្ទះ ដែលមានតម្លៃសមរម្យ ស្ថិតក្នុងតំបន់រស់នៅក្បែរទីប្រជុំជន គុណភាពសំណង់មានភាពរឹងមាំ ដែលរស់នៅប្រកបដោយផាកសុខភាព និងសុវត្ថិភាព ។
សម្រាប់បងប្អូនដែលចង់ស្វែងរកទិញដីឡូតិ៍ ខុនដូ និងផ្ទះដែលមានម៉ូឌទំនើបស្រស់ស្អាត គុណភាពសំណង់មានភាពស្តង់ដារឹងមាំ និងមានតម្លៃសមរម្យ បងប្អូនអាចខលសាកសួរ ឬប្រឹក្សា មកកាន់ក្រុមហ៊ុន Star5 Developers Pvt.,Ltd ដែលមានលេខទូរស័ព្ទ៖ 096 6224 555 ៕