យានដ្ឋានជួសជុលរថយន្តស៊ីឌីធី ប្រាប់គន្លឹះលម្អិតខ្លីៗថែទាំរថយន្តដោយខ្លួនឯង មិនចាំបាច់រកជាងជំនាញ!
ចំណេះដឹងថែទាំរថយន្តមួយចំនួនអាចជារឿងដដែលៗ ដែលម្ចាស់រថយន្តបានដឹងរួចមកហើយ ប៉ុន្តែក៏មានរឿងមន្ទិនសង្ស័យខ្លះៗ ដែលមិនទាន់យល់ ឬមិនបានចាប់អារម្មណ៍ និងអាចជាការក្រើនរំលឹកដល់អ្នកមានរថយន្តមិនទាន់បានដឹងពីមុន! ។ តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីចៀសវាងបញ្ហា ដែលអាចកើតមានឡើងពេលបើកបរ ? ។ យានដ្ឋានជួសជុលរថយន្តស៊ីឌីធី(CDT) ដែលមានទីតាំងនៅភ្នំពេញ ម្តុំអង់តែនទួលគោក ផ្លូវ 516 បានប្រាប់គន្លឹះលម្អិតខ្លីៗ ៦ចំណុច ដែលម្ចាស់អាចត្រួតពិនិត្យក្នុងការថែទាំរថយន្តដោយខ្លួនឯងបាន មិនចាំបាច់រកជាងជំនាញ ៖ ១. ការជ្រើសរើសប្រេងម៉ាស៊ីនល្អ និងការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់ ម៉ាស៊ីនរថយន្តគឺពឹងផ្អែកលើប្រេងម៉ាស៊ីនសម្រាប់រំអិល ដូច្នេះអាយុកាលរបស់គ្រឿងម៉ាស៊ីនគឺអាស្រ័យទៅលើប្រេងម៉ាស៊ីនផងដែរ បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានកំដៅ សំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។ រីឯការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់ចាប់ពី ៥ ០០០គីឡូម៉ែត្រ…