Breaking News :

nothing found
  1. Home
  2. ជំនឿ

Tag: ជំនឿ

    ជីវិត និងសង្គម
    កម្ពុជាបានចុះហត្ថលេខាជាមួយចិន នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន

    កម្ពុជាបានចុះហត្ថលេខាជាមួយចិន នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន

    រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន ដែលធ្វើទ្បើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទីផ្សារនៃផលិតផលស្វាយរបស់កម្ពុជា នឹងត្រូវបាននាំចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ។ ក្រៅពីនេះ វិស័យ ផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត។   គួររំលឹងដែលថា វិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លង ចិនក៏បានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបានកំពុងពិភាក្សាអំពីពីនីតិវិធីនិងលក្ខខ័ណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។   ​ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី…

    ជីវិត និងសង្គម
    មើលតាមស្នាមបាតដៃនេះ ដឹងពីទ្រព្យក្នុងខ្សែជីវិតរបស់អ្នក

    មើលតាមស្នាមបាតដៃនេះ ដឹងពីទ្រព្យក្នុងខ្សែជីវិតរបស់អ្នក

    ១. ប្រសិនជាអ្នកជាបុគ្គលដែលមានស្នាមបាតដៃទី១ អ្នកកើតមកគឺមានលាភមកជាមួយតែម្តង ដោយអ្នកមិនខ្វះលុយចាយឡើយក្នុងជីវិត។ ជាពិសេស អ្នកចង់បានអ្វី គឺបានរបស់នោះ ដោយអ្នកអាចមានទ្រព្យច្រើនរាប់មិនអស់។ ម្យ៉ាងទៀត អ្នកជាបុគ្គលដែលហ៊ានលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងហ៊ានធ្វើគ្រប់យ៉ាងដើម្បីគេ។ ប៉ុន្តែអ្នកមិនគួរអធ្យាស្រ័យដល់គេច្រើនឡើយ ព្រោះអាចឲ្យគេបានចិត្ត។   ២. បើអ្នកជាមនុស្សដែលមានស្នាមបាតដៃដូចរូបទី២ អ្នកនឹងអាចបង្កើតមុខរបរដែលជារបស់ខ្លួន ដោយអាចប្រមូលបានទ្រព្យក្នុងវ័យចំណាស់។ អ្នកជាបុគ្គលដែលមិនពឹងលើអ្នកផ្ទះឡើយ ដោយអាចនាំទ្រព្យធំចូលដោយសមត្ថភាពខ្លួន។ អ្នកជាបុគ្គលដែលមិនសូវចូលចិត្តនិយាយរឿងក្នុងចិត្តចេញមកទេ ដោយតែងលាក់ក្នុងចិត្តជានិច្ច។ ប៉ុន្តែបើអ្នកទ្រាំមិនបាន អ្នកនឹងផ្ទុះចេញមក ដោយធ្វើឲ្យគេខ្លាចជាខ្លាំង៕