គន្លឹះ ៣ ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំត្រូវតែមានក្នុងខ្លួនអ្នក ដើម្បីនាំខ្លួនឯង ឬមិត្តរួមក្រុមឆ្ពោះទៅគោលដៅភាពជោគជ័យ ។   ១. រាល់ជួបបញ្ហា ត្រូវតែដោះស្រាយ កុំព្យាយាមគេច ឬទុកចោល អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ដោយប្រឹងប្រែងដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។  លើសពីនេះ “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​“។   ២. ផ្តល់នូវភាពជឿទុកចិត្តឲ្យពួកគេ បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ…