Breaking News :

nothing found
  1. Home
  2. Life-Social

Tag: Life-Social

    ជីវិត និងសង្គម
    បើកុមារតូចៗ ឆ្លង OMICRON នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ!

    បើកុមារតូចៗ ឆ្លង OMICRON នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ!

    បើទោះបីជា Omicron បានវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងជាងប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតដល់ទៅ ៣ ទៅ ៤ ដងក្ដីប៉ុន្តែអត្រានៃការឆ្លងក្នុងចំណោមកុមារ បានកើនឡើងនៃចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ ។ វេជ្ជបណ្ឌិត Passorn Bunyahotra គ្រូពេទ្យកុមារផ្នែកជំងឺឆ្លង មន្ទីរពេទ្យ Samitivej Sukhumvit នៅប្រទេសថៃ បញ្ជាក់ថា បើប្រៀបធៀបអាការៈរបស់កុមារ ជាមួយមនុស្សធំ ដែលបានចាក់វ៉ាកសាំងកូវីដ វាហាក់ដូចមនុស្សពេញវ័យមានរោគសញ្ញាតិចជាង។   ដោយសារតែភាពធ្ងន់ធ្ងរនៃជំងឺនេះ ត្រូវបានកាត់បន្ថយក្រោយចាក់វ៉ាក់សាំងកូវីដ។ ប៉ុន្តែការពិត ភាពធ្ងន់ធ្ងរនៃ omicron លើកុមារ គឺកម្រណាស់។ ការសិក្សាបានរកឃើញថាការឆ្លង omicron ចំពោះកុមារគឺស្រាល។ ប៉ុន្តែវ៉ាក់សាំងកូវីដ…

    បច្ចេកវិទ្យា
    មកស្គាល់កំពូល Hacker លំដាប់ពិភពលោកដំបូង ដែលបានកក់ត្រាក្នុងប្រវិត្តសាស្រ្តអាមេរិច

    មកស្គាល់កំពូល Hacker លំដាប់ពិភពលោកដំបូង ដែលបានកក់ត្រាក្នុងប្រវិត្តសាស្រ្តអាមេរិច

    ក្មេងប្រុសអាយុត្រឹមតែ ១៥ឆ្នាំ ម្នាក់បានប្រព្រឹត្តឧក្រិដ្ឋកម្ម Computer​ ចូលលួចពត៍មានសម្ងាត់របស់អង្គភាពជាច្រើនស្ថាប័ន រួមស្ថាប័នអង្គការណាសា (NASA) រហូតដល់ធ្វើឱ្យអង្គភាពទាំងនោះមានភាពចលាចល និង ខាតបង់ប្រាក់អស់រាប់លានដុល្លារ ក្នុងឆ្នាំ​ ១៩៩៩ នៅ​ ខែមិថុនា ដល់ ខែតុលា។   អត្ថបទទាក់ទង៖ ហេតុផល ៣ យ៉ាងដែលអ្នកគួរតែ hack ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នក អត្ថបទទាក់ទង៖ ប្រភេទមេរោគកុំព្យូទ័រដំបូងបំផុត ដែលរីកសាយភាយពាសពេញអ៊ិនធឺណិត អត្ថបទទាក់ទង៖ គ្រាន់តែទាញយកកម្មវិធី HACK នៅលើអ៊ីនធឺណិត អ្នកអាច HACK គណនីហ្វេសប៊ុក? អត្ថបទទាក់ទង៖ 10ចំនុច…

    អាជីវកម្ម
    Taobao Live ​​​​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក អាចរកចំណូលខ្ទង់ពាន់​លាន​ដុល្លារ​

    Taobao Live ​​​​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក អាចរកចំណូលខ្ទង់ពាន់​លាន​ដុល្លារ​

    ដោយ​សារ​តែវិបត្តិ​សុខ​ភាព​ពិភពលោកបាន​រុញ​ច្រាន​ Alibaba ឱ្យ​បង្កើត​ Taobao Live ដែល​ជា​ផ្សារ​អន​ឡាញ​មួយ​​ដើម្បី​ទប់​ទល់​ និង​ប្រើ​ប្រាស់​ប្រយោជន៍​ដែល​បាន​មក​ពី​វិបត្តិ​នេះ ។ មក​ដល់​បច្ចុប្បន្ន Taobao គឺជា​ទីផ្សារ​លក់​រាយ​ធំជាង​គេ​មួយ​នៅក្នុង​ពិភពលោក​។ ​​រោគ​រាត​ត្បាត COVID-19 នេះ បានឆ្លង​រាល​ដាល​ពេញ​ទឹក​ដី​ប្រទេសចិន​ ដែលតំរូវឲ្យបុគ្គលិក​ទាំង​អស់របស់​ Alibaba ត្រូវ​បាន​តម្រូវ​ឱ្យ​រក្សា​គម្លាត​សង្គម និង​យក​ការ​​ងារ​ក្រុម​ហ៊ុន​ទៅ​ធ្វើ​នៅ​ឯផ្ទះ​។ ដំណាក់​កាល​នោះ​ ក្រុម​ហ៊ុន​​ Alibaba ទើប​តែ​មាន​អាយុ​​ 4​ឆ្នាំ​ប៉ុណ្ណោះ​  ដែលត្រូវ​ប្រឹង​ប្រែង​គិត​គូរ​អំពី​ប្រាក់​ចំណេញ​តាម​បែប​​ក្រុម​ហ៊ុន​ថ្មី​ (startup) ។ ក្រុមហ៊ុន Alibaba បានបង្កើន​មុខ​ងារ​ឌីជីថល​សម្រាប់​​​​ Alibaba.com ដែលមានឈ្មោះថា Taobao Live ដែលបាន​ក្លាយ​ជា​គោលដៅ​យុទ្ធ​សាស្ត្រ​អាទិភាព​​របស់​ក្រុមហ៊ុន​…

    បច្ចេកវិទ្យា
    បច្ចេកវិទ្យាសាកថ្មលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ

    បច្ចេកវិទ្យាសាកថ្មលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ

    បច្ចេកវិទ្យាសាកថ្មលឿន (Fast Charging) ដែលសព្វថ្ងៃគ្រប់ក្រុមហ៊ុនផលិតស្មាតហ្វូនកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការបំពាក់លើស្មាតហ្វូនរបស់ពួកគេ និងជាចំណែកក្នុងការផ្សព្វផ្សាយទីផ្សារផងដែរ។ បើយោងតាមប្រភពពី Phonearena បានលើកយកបទពិសោធមួយ មកពិភាក្សារបស់លោក Georgi Zarkov ដោយចោទជាប្រធានបទពិភាក្សាថា៖ “រវាង បន្ថែមចំនួនដងនៃការសាកថ្មញឹកញាប់ និងបន្ថែមទំហំថ្មឱ្យធំ ប្រើបានច្រើនម៉ោង យកមួយណា?… សម្រាប់លោក Georgi រើសយក បច្ចេកវិទ្យាសាកភ្លើងលឿន សំខាន់ខ្លាំងជាងទំហំថ្ម សម្រាប់អ្នកកាន់ស្មាតហ្វូនសព្វថ្ងៃ។ ដោយឡែកលទ្ធផលដែលបានមកពីការ Vote គឺ បន្ថែមទំហំថ្មឱ្យធំ ប្រើបានច្រើនម៉ោង ជាអ្នកឈ្នះ។ លទ្ធផលនេះមានន័យថា បើទោះជាស្មាតហ្វូនមានបច្ចេកវិទ្យាសាកថ្មលឿន តែបើសាកច្រើនដងពេក ក៏មិនកើតដែរ។

    ជីវិត និងសង្គម
    ត្រឹមពេល ៦ថ្ងៃម៉ាឡេស៊ីព្យាបាល អ្នកជំងឺស្ត្រីជនជាតិអាមេរិក COVID-19 មកពីនាវា Westerdam ជាសះស្បើយហើយ

    ត្រឹមពេល ៦ថ្ងៃម៉ាឡេស៊ីព្យាបាល អ្នកជំងឺស្ត្រីជនជាតិអាមេរិក COVID-19 មកពីនាវា Westerdam ជាសះស្បើយហើយ

    ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រ ២១ កុម្ភៈ នេះថាស្ត្រីអាយុ ៨៣ ឆ្នាំដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងទៀតលទ្ធផលបង្ហាញថាស្រ្តីជនជាតិអាមេរិករូបនេះជាសះស្បើយពី Covid-19 ។   ការធ្វើតេស្តនេះបានទទួលលទ្ធផលអវិជ្ជមាន (គ្មានជំងឺ Covid-19)។ ទោះយ៉ាងណាស្រ្តីជនជាតិអាមេរិករូបនេះនៅតែត្រូវបានគេឲ្យស្នាក់នៅបន្តក្នុងមន្ទីរពេទ្យ មកទាន់អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទ្បើយ ពីព្រោះនាងនៅមានសុខភាពមានទាន់ល្អ។   គួរបញ្ជាក់ផងដែរថា ពេលនាថ្មីៗនេះរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាវា Westerdam បានស្នើសុំបញ្ចូនមន្រ្តីជំនាញសុខាភិបាល និងអ្នកជំនាញខាងនាវា Westerdam ទៅប្រទេសម៉ាទ្បេស៊ីដើម្បីចូលរួមពិនិត្យ ស្រ្តីជនជាតិអាមេរិករូបនេះ ប៉ុន្តែមកដល់ពេលនេះ ខាងភាគីម៉ាទ្បេស៊ីមិនទាន់ឆ្លើយតបនៅទ្បើយទេ…

    ជីវិត និងសង្គម
    វិនិយោគជប៉ុន កំពុងសិក្សាលើគំរោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ដ និងយន្ដហោះ នៅកម្ពុជា

    វិនិយោគជប៉ុន កំពុងសិក្សាលើគំរោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ដ និងយន្ដហោះ នៅកម្ពុជា

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអ្នកវិនិយោគមកពីប្រទេសជប៉ុន​ ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោក Fumiaki Takahashi ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍លើការបណ្ដាក់ទុននៅកម្ពុជា និងសិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម ឱកាសវិនិយោគនៅកម្ពុជា។   អ្នកវិនិយោគមកពីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះ ស្របពេលដែលវត្ថុធាតុដើមមានច្រើននៅកម្ពុជា ដូចជាចំការកៅស៊ូដែលមានប្រមាណជាង 30 ម៉ឺនហិកតា ដែលជាឱកាសវិនិយោគនៅកម្ពុជា៕   ប្រភព៖ newsasia

    ជីវិត និងសង្គម
    អ្នកជំងឺសរុបចំនួន 12,552នាក់ដែលឆ្លងវីរុស COVID-19 នេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    អ្នកជំងឺសរុបចំនួន 12,552នាក់ដែលឆ្លងវីរុស COVID-19 នេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    អាជ្ញាធរសុខាភិបាលចិនបានថ្លែងនិយាយទៅកាន់អ្នកសារពត៌មាន នៅថ្ងៃអង្គារទី ១៨ ខែកុម្ភៈ នេះថា អ្នកជំងឺសរុបចំនួន ១២.៥៥២ នាក់ដែលឆ្លងវីរុស COVID-19 ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ ក្រោយពីជាសេះស្បើយ កាលពីចុងថ្ងៃច័ន្ទម្សិលមិញនេះ។   គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃច័ន្ទម្សិលមិញមានមនុស្សចំនួន ១.៧០១ នាក់បានទទួលការអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ និងមានសុខភាពល្អជាធម្មតា ។   របាយការណ៍ចុងក្រោយដូចគ្នានេះដែរ មានមនុស្សសរុបចំនួន ១,៨៦៨ នាក់បានស្លាប់ដោយសារជំងឺនេះ ។ ហើយមានសរុប ៧២.៤៣៦ ករណី បានឆ្លងវីរុសថ្មីនេះ នៅក្នុងតំបន់ចំនួន ៣១ ខេត្តនៅក្នុងប្រទេសចិន ៕  …

    ជីវិត និងសង្គម
    ចិនធ្វើតេស្តថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ទៅលើអ្នកឆ្លងវីរុស COVID-19 លទ្ធផលទទួលបានជោគជ័យ

    ចិនធ្វើតេស្តថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ទៅលើអ្នកឆ្លងវីរុស COVID-19 លទ្ធផលទទួលបានជោគជ័យ

    យោងតាមសារពត៍មានចិនចុះថ្ងៃទី ១៦ កុម្ភៈ ២០២០ កន្លងមកនេះ មជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនបានការសាកល្បង​ប្រើប្រាស់ថ្នាំ Chloroquine Phosphate ដែលជាប្រភេទថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (antimalarial drug)  ក្នុងការព្យាបាលអ្នកឆ្លងវីរុស COVID-19 ប្រភេទថ្មី លទ្ធផលបានទទួលជោគជ័យយ៉ាងខ្លាំងទៅលើការព្យាបាលប្រភេទជំងឺថ្មីមួយនេះ ។   មជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនបានថ្លែងទៅកាន់សារពត៍មានមួយថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានកំពុងរៀបចំការដាក់បញ្ចូលឱសថប្រភេទនេះ ដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19 ប្រភេទថ្មី  នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសចិនឲ្យឆាប់រហ័សតាមអ្វីដែលអាចធ្វើបាន ៕   ប្រភព: Xinhua

    ជីវិត និងសង្គម
    រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីថ្លែងការពារដំណើរការត្រួតពិនិត្យ និងបញ្ជាក់សារជាថ្មីថា ស្ត្រីជនជាតិអាមេរិកម្នាក់ ពិតជាផ្ទុករោគកូរ៉ូណា

    រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីថ្លែងការពារដំណើរការត្រួតពិនិត្យ និងបញ្ជាក់សារជាថ្មីថា ស្ត្រីជនជាតិអាមេរិកម្នាក់ ពិតជាផ្ទុករោគកូរ៉ូណា

    រដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្រកាសថាសារជាថ្មីថា អ្នកដំណើរជនជាតិអាមេរិកម្នាក់ដែលចាកចេញពីនាវា Westerdam នោះ ត្រូវបានធ្វើតេស្ត និងរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រសួងសុខាភិបាលកម្ពុជា បានទាមទារទៅក្រសួងសុខាភិបាលម៉ាឡេស៊ីឱ្យត្រួតពិនិត្យលើករណីនេះឡើងវិញ ។ ស្ត្រីជនជាតិអាមេរិកម្នាក់មានវ័យ ៨៣ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីប្រកាសកាលពីថ្ងៃម្សិលមិញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីត្រូវរូបនោះ ចាកចេញពីនាវា Westerdam ដែលបាន និងកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។ អត្ថបទទាក់ទង៖ កម្ពុជា​អនុញ្ញាត​ឲ្យនាវា​ទេសចរណ៍​ធំមួយ​ ចូល​ចត​នៅ​កំពង់​ផែន​ព្រះ​សីហ​នុ ខណៈ​ប្រទេស​ចំនួន​៥ បដិសេធ ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូណា អត្ថបទទាក់ទង៖អ្នកទេសចរណ៍នៅក្នុងនាវាខ្នាតយក្ស Westerdam ត្រៀមចេញទៅប្រទេសកំណើតតាមជើងយន្តហោះវិញ   យោងតាមសារព័ត៌មាន The Malaysia Insight បានដកស្រង់សម្ដីរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី អ្នកស្រីវេជ្ជបណ្ឌិត…

    ជីវិត និងសង្គម
    ប្រទេសថៃ​ ក្រោយ​បដិសេធនាវា Westerdam តែ​អនុញ្ញាត​នាវា ​២​គ្រឿង​ផ្សេង​ចូល​ចត​

    ប្រទេសថៃ​ ក្រោយ​បដិសេធនាវា Westerdam តែ​អនុញ្ញាត​នាវា ​២​គ្រឿង​ផ្សេង​ចូល​ចត​

    អ្នកដំណើរ​និង​អ្នកបម្រើ​លើ​នាវា​ជាង​៤០០០​នាក់ មកពី​នាវា​ទេសចរណ៍​ចំនួន​ ២​គ្រឿងផ្សេងទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​ក្នុង​កំពង់ផែ ភូ​កេ​ត (Phuket) ប្រទេស​ថៃ ក្រោយ​បដិសេធនាវា Westerdam មិនឲ្យចូលចត​។ ​មន្ត្រី​សុខាភិបាល​ថៃ បាន​អះអាងថា អ្នក​លើ​នាវា​ទាំងនោះ​គ្មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស COVID-19 នោះទេ ទើបសំរេចអនុញ្ញាតឲ្យនាវា ២គ្រឿងនោះចូលចត​នៅ​កំពង់ផែ​ទឹក​ជ្រៅ ភូ​កេ​ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមកនេះ។   ក្រោយ​បដិសេធនាវា Westerdam តែ​អនុញ្ញាត​នាវា ​២​គ្រឿង​ផ្សេង​ចូល​ចត​ រដ្ឋាភិបាលថៃរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយការសំរេចចិត្តមិនច្បាស់លាស់ និងគ្មានកាយវិការមនុស្សធម៍ទាន់ពេលវេលា។   អត្ថបទទាក់ទង៖ កម្ពុជា​អនុញ្ញាត​ឲ្យនាវា​ទេសចរណ៍​ធំមួយ​ ចូល​ចត​នៅ​កំពង់​ផែន​ព្រះ​សីហ​នុ ខណៈ​ប្រទេស​ចំនួន​៥ បដិសេធ ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូណា គួររំលឹកផងដែរថា…

    ជីវិត និងសង្គម
    អ្នកទេសចរណ៍នៅក្នុងនាវាខ្នាតយក្ស Westerdam ត្រៀមចេញទៅប្រទេសកំណើតតាមជើងយន្តហោះវិញ

    អ្នកទេសចរណ៍នៅក្នុងនាវាខ្នាតយក្ស Westerdam ត្រៀមចេញទៅប្រទេសកំណើតតាមជើងយន្តហោះវិញ

    ក្រុមអ្នកទេសចរណ៍ប្រមាណ ៤០ជាតិសាសន៍ ស្ថិតនៅក្នុងនាវាខ្នាតយក្ស Westerdam ដែលបានសុំចតនៅកំពង់ផែ ក្រុងព្រះសីហនុ គឺគ្មានការស្នាក់នៅក្នុងប្រទេសកម្ពុជាទ្បើយ គឺនឹងធ្វើដំណើរទៅកាន់ប្រទេសគោលដៅបន្ទាប់តាមសំបុត្រយន្តហោះរបស់ពួកគេ។   ក្នុងសេចក្តីថ្លែងរបស់ឯកឧត្តម គួច ចំរើន ទៅកាន់អ្នកសារព័ត៌មានថា  ៉ក្រុមអ្នកទេសចរណ៍ប្រមាណ ៤០ជាតិសាសន៍ ស្ថិតនៅក្នុងនាវាខ្នាតយក្ស Westerdam មិនមានការស្នាក់នៅក្នុងកម្ពុជាទ្បើយ ពួកគេគ្រាន់តែឆ្លងកាត់ដោយការសំចត ហើយមន្រ្តីរបស់យើងនឹងធ្វើកិច្ចការបន្ទាន់ ដោយមានការត្រួតពិនិត្យសុខភាពនៅក្នុងនាវាផ្ទាល់ ហើយរៀបឯកសារឲ្យពួកគេហោះហើរបន្ដតាមជើងយន្តហោះ ដោយបញ្ជូន​អ្នកដំណើរ​ខ្លះ ដែល​នៅលើ​នាវា​ទេសចរណ៍ Westerdam ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ នៅ​ថ្ងៃទី​១៤ កុម្ភៈ ស្អែកនេះ។​   សូមបញ្ជាក់ថា មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ…

    ជីវិត និងសង្គម
    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតប «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត…»

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតប «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត…»

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។ អត្ថបទទាក់ទង ៖ កម្ពុជាអនុញ្ញាឲ្យនាវាទេសចរណ៍ធំមួយ ចូលចតកំពង់ផែក្រុងព្រះសីហនុ ក្រោយប្រទេសចំនួន ៥ និងកោះ ១ បដិសេធមិនឲ្យចូលចត…   «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ…

    ជីវិត និងសង្គម
    កម្ពុជា​អនុញ្ញាត​ឲ្យនាវា​ទេសចរណ៍​ធំមួយ​ ចូល​ចត​នៅ​កំពង់​ផែន​ព្រះ​សីហ​នុ ខណៈ​ប្រទេស​ចំនួន​៥ បដិសេធ ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូណា

    កម្ពុជា​អនុញ្ញាត​ឲ្យនាវា​ទេសចរណ៍​ធំមួយ​ ចូល​ចត​នៅ​កំពង់​ផែន​ព្រះ​សីហ​នុ ខណៈ​ប្រទេស​ចំនួន​៥ បដិសេធ ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូណា

    ទីបំផុតនាវាទេសចរណ៍របស់អាមេរិកមួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ដែលប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ​ដោយផ្អែកលើគោលការណ៍មនុស្សធម៍ ម្យ៉ាងវិញទៀត​ ក្នុងករណីមានអ្នកមានជំងឺ​ គឺត្រូវការ ការព្យាបាលមិនមែនទុកអោយនៅឯកកោឡើយ។   នាវា​ទេសចរណ៍ MS Westerdam ដែល​មាន​ផ្ទុក​មនុស្ស​សរុប ២,២៥០​នាក់ (​ភ្ញៀវ ១,៤៥០​នាក់ និង​បុគ្គលិក​នាវា ៨០០​នាក់​) ដែល​បាន​បង្វែរ​ទិស​ដៅ​ចូល​ចត​ក្នុង​កំពង់​ផែ​ផែ​ព្រះ​សីហ​នុ ក្រោយ​ពី​ត្រូវ​បាន​ប្រទេស​ចំនួន​៥ បដិសេធ​មិន​ឲ្យ​ចូល​ចត​ជា​ដាច់ខាត ព្រោះ​មានការ​ភ័យ​ខ្លាច​ចម្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​ទាំង​៥ នោះ​មាន​ដូច​ជា ប្រទេស​ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ​ហ្គាំ និង​ប្រទេស​ហ្វី​លី​ពី​ន ​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចតដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវា​ បានអះអាងថា គ្មានអ្នកឈឺក៏ដោយ។   នាវានេះនឹងមកដល់កំពុងផែព្រះសីហនុ…

    ជីវិត និងសង្គម
    ក្រុមហ៊ុនផលិតរថយន្ត Nissan បានបិទទ្វាររោងចក្ររបស់ខ្លួននៅជប៉ុន ដោយសារបញ្ហាមេរោគ Coronavirus

    ក្រុមហ៊ុនផលិតរថយន្ត Nissan បានបិទទ្វាររោងចក្ររបស់ខ្លួននៅជប៉ុន ដោយសារបញ្ហាមេរោគ Coronavirus

    Nissan គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលបានបិទទ្វាររោងចក្រមួយរបស់ខ្លួនជាបណ្តោះអាសន្ននៅប្រទេសជប៉ុន ក្រោយពីមិនអាចទទួលបានគ្រឿងបន្លាស់ពីប្រទេសចិនបាន។ ក្រុមហ៊ុននេះបានបញ្ឈប់ផលិតកម្មខ្លួនកាលពី ពីរ-បីថ្ងៃមុន ក្នុងប្រទេសជប៉ុនដែលផលិតម៉ូដែល Nissan Serena និង X-Trail ។ ការប្រឈមមុខបញ្ហានេះដែរ គឺដោយសារតែវិស័យផលិតកម្មរបស់ប្រទេសចិនភាគច្រើនត្រូវបានចាក់សោរជាប់គាំងដោយសារតែវីរុស coronavirus ដែលជាហេតុមិនអាចផ្គត់ផ្គង់គ្រឿងបន្លាស់ទៅតាមបណ្តាប្រទេសផ្សេងៗ ។   រីឯក្រុមហ៊ុន Hyundai  ក៏បានបិទរោងចក្ររបស់ខ្លួនជាបណ្តោះអាសន្នផងដែរ នៅប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដោយសារតែកង្វះខាតផ្នែកគ្រឿងបន្លាស់ពីប្រទេសចិន។ ជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តធំៗ ជាច្រើននៅលើពិភពលោកកំពុងមានបញ្ហាការផ្គត់ផ្គង់រថយន្តធ្លាក់ចុះ ខណៈរោងចក្រនៅប្រទេសចិននៅតែបិទទ្វារ។ ប្រទេសចិនគឺជាប្រទេសផលិតថាមពលពិភពលោក និងជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ឧស្សាហកម្មផលិតរថយន្ត ដែលផលិតគ្រឿងបន្លាស់ និងគ្រឿងបន្លាស់សំខាន់ៗ។   នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Nissan បាននិយាយថា “ដោយសារតែកង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិនក្រុមហ៊ុន Nissan…

    ជីវិត និងសង្គម
    សហភាពអឺរ៉ុបសំរេចដក EBA ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ ៤០ប្រភេទពីកម្ពុជា

    សហភាពអឺរ៉ុបសំរេចដក EBA ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ ៤០ប្រភេទពីកម្ពុជា

    សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សំណុំ​រឿង EBA ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​។ តាម​រយៈឯកសារ​​កម្រាស់​១៦​ទំព័រ គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធជាបណ្ដោះ​អាសន្ន​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​។   ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​លក្ខណៈ​បណ្ដោះ​អាសន្ន លើ​ទំនិញ​ចំនួន​៤០​ប្រភេទ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ពន្យល់​ថា ធ្វើ​ឡើង​ដោយ​សារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។ទោះបីជាការសម្រេចយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា​​ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើរតួនាទីក្នុងការសង្គ្រោះជីវិតនិង ជាតិកម្ពុជាពីមហាវិនាសកម្មនៃរបបខ្មែរក្រហម និងកសាងជាតិរហូតរីកចម្រើនដូចសព្វថ្ងៃនេះ បានប្រកាសត្រៀមខ្លួនរួចជាស្រេចទទួលយកការសេចក្តីសម្រេចនេះ ទោះដឹងថាការសម្រេចនេះធ្វើឡើង ដោយមិនឆ្លុះបញ្ចាំងពីការពិតនៃកម្ពុជាក៏ដោយ។