សហរដ្ឋអាមេរិក នឹងហាមឃាត់ជើងហោះហើររបស់អ្នកដំណើរពីប្រទេសចិន
ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរអាមេរិក និងចិន បានចាប់ផ្តើម បន្ទាប់ពីសហរដ្ឋអាមេរិក នឹងហាមឃាត់ការហោះហើររបស់អ្នកដំណើរពីប្រទេសចិនចាប់ពីថ្ងៃទី ១៦ ខែមិថុនា ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នាយកដ្ឋានដឹកជញ្ជូនអាមេរិក បានអះអាងថា ខ្លួនកំពុងដាក់ទណ្ឌកម្មក្រុងប៉េកាំងចំពោះការបដិសេធមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្តការហោះហើរទៅកាន់ប្រទេសចិននៅពេលដែលមានជំងឺរាតត្បាតរាលដាល ។ ការហាមឃាត់នេះ នឹងត្រូវរង់ចាំ ការយល់ព្រមចុងក្រោយពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ដែលបានចោទប្រកាន់ម្តងហើយម្តងទៀត ទៅប្រទេសចិនថា បានធ្វើពាណិជ្ជកម្មដោយអយុត្តិធម៍ ហើយលោកក៏បានរិះគន់ការគ្រប់គ្រងរបស់ចិនចំពោះការឆ្លងរាលដាលនៃវីរុស និងការតវ៉ានៅហុងកុង។ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ក្រុមមន្រ្តីអាមេរិកបាននិយាយថា ការរឹតបន្តឹងរបស់ខ្លួននេះ ធ្វើទ្បើងដើម្បីគ្រប់គ្រងជំងឺឆ្លងតែប៉ុណ្តោះ ដែលពួកគេអនុវត្តគ្រប់ជើងហោះហើររបស់អ្នកដំណើរទាំងអស់ ៕ ប្រភព៖ BBC