ហានិភ័យការប្រើប្រាស់ WiFi តាមសាធារណៈ

ការប្រើប្រាស់ Wi-Fi តាមសាធារណៈមានការពេញនិយមដែលអាចរកបាននៅគ្រប់ទីកន្លែងដូចជាហាងកាហ្វេ  ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ ហើយវាបានអនុញ្ញាតឱ្យអ្នកចូលប្រើអ៊ិនធឺណិត ដោយឥតគិតថ្លៃ។ វាពេញនិយមសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែពួកគេមិនបានគិតពីហានិភ័យដែលអាចកើត។     ការប្រើប្រព័ន្ធ wifi សាធារណៈ គឺមានហានិភ័យជាច្រើនដែលអាចកើតឡើង ខណៈដែលម្ចាស់អាជីវកម្មគិតថាបានផ្តល់សេវាកម្មឥតគិតថ្លៃសម្រាប់អតិថិជន ប៉ុន្តែប្រហែលមិនបានគិតអំពីសុវត្ថិភាពរបស់បណ្តាញនេះនៅទ្បើយ។ ហានិភ័យមួយចំនួនដែលអាចកើតទ្បើងដល់ទិន្នន័យអ្នករួមមាន៖   ១. ការវាប្រហារ Man-in-the-Middle Attacks ជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងទូទៅនៅលើបណ្តាញទាំងនេះ ត្រូវបានគេស្គាល់ថាជាការវាយប្រហារ Man-in-the-Middle (ពាក្យកាត់ MitM)។ នៅពេលដែលកុំព្យូទ័រធ្វើការតភ្ជាប់ទៅអ៊ិនធឺណិត ទិន្នន័យត្រូវបានបញ្ជូនពីចំណុច A (កុំព្យូទ័រ) ទៅចំណុច B…