Breaking News :

nothing found

ធនាគារដ៏ធំរបស់អាល្លឺម៉ង់រៀប​ចំ​កាត់បន្ថយបុគ្គលិក ១៨ ០០០ នាក់ ក្រោយប្រើបច្ចេកវិទ្យា AI

​អំពី​បច្ចេកវិទ្យា​ AI ​បាន​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បុគ្គល​ល្បីៗ និង សាមញ្ញជន​ជា​ច្រើន។ ជាក់​ស្ដែង​ដូច​ជា​​ថ្មីៗ​​នេះ​​ធនាគារ​ធំ​ជាង​គេ​របស់​អាល្លឺម៉ង់​ Deutsche Bank បាន​ប្រកាស​​អំពី​ការ​រៀប​ចំ​ខាង​បច្ចេកវិទ្យា​ AI នឹង​ជា​អ្នក​គ្រប់​គ្រង​ដោយបច្ចេកវិទ្យានេះវិញ ។ Artificial Intelligence ឬ​ហៅ​កាត់​ថា​ AI គឺ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​អាច​ធ្វើ​កិច្ចការ​ទាំង​ឡាយ​​ណា​ ដែល​មនុស្ស​ត្រូវ​​ប្រើ​បញ្ញាដើម្បី​ធ្វើ​ទៅ​បាន។ មាន​ការ​ព្យាករណ៍​ជា​ច្រើន​និយាយ​អំពី​មនុស្ស​រាប់​លាន​នាក់​អាច​នឹង​បាត់​បង់​ការងារ​នៅ​​ពេល​ខាង​មុខ ដែល​ AI គឺ​ជា​ហេតុផល​សំខាន់។

Advertisement
Advertisement

 

​ធនាគារ​ធំ​ជាង​គេ​របស់​អាល្លឺម៉ង់​ Deutsche Bank បាន​ប្រកាស​អំពី​ការ​រៀប​ចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៨,៣ ពាន់​លាន​ដុល្លារ ដែល​ឈាន​ដល់​ការ​កាត់បន្ថយចំនួន​បុគ្គលិក​រហូត​ដល់​ ១៨ ០០០ នាក់​ឯណោះ ដោយ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ។ គួរ​ដឹង​ថា​ធនាគារ​នេះ​មាន​បុគ្គលិក​​ប្រហែល ៩១ ៥០០ នាក់ នៅ​ជុំវិញ​ពិភពលោក។

 

​ការ​រីក​ចម្រើន​នៃ​​បច្ចេកវិទ្យា​នឹង​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ ហើយ​អាច​​មក​ដល់​​លឿន​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត។ ​ចំនួន​បុគ្គលិក​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជំនួស​ដោយ​បច្ចេកវិទ្យា​នោះ​ ។ជា​ឧទាហរណ៍​ ​បុគ្គលិក​ផ្នែក​គណនី​របស់​ធនាគារ Deutsche អាច​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​សាមញ្ញ ព្រោះពួក​គេ​ចំណាយ​ពេល​ច្រើន​ណាស់​លើ​ការ​គិត​លេខ។ ​​ការកាត់បន្ថយចំនុចបុគ្កលិកដ៏ធំនេះ ​ពី​​ការ​ប្រើ​កម្លាំង​ពលកម្ម​មនុស្សទៅប្រើបច្ចេកវិទ្យា AI ​ក៏​ដោយ​សារ​អតិថិជន​ធនាគារ​បាន​ប្ដូរ​ទៅ​កាន់​ការ​ប្រើ​លើ​អនឡាញ​វិញ ហេតុ​នេះ​ធនាគារ​លែង​ត្រូវ​ការ​​បង្កើត​សាខា​ច្រើន​ដូច​មុន​ទៀត និងចំនួនបុគ្កលិកផងដែរ ។

 

ការ​វិវឌ្ឍ​ទៅ​មុខ​ខ្លាំង​បំផុត​លើ​បច្ចេកវិទ្យា​ AI ​នា​ពេល​នេះ​គឺ​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​ដូច​ជា​ Google, Facebook, Amazon, Microsoft និង Apple ។ ​​ក្រុមហ៊ុន​ទាំង​នេះ​ធំ​​ខ្លាំង​ពេក និង​គ្រប់គ្រង​ទិន្នន័យ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ AI អាច​ហ្វឹកហាត់​បាន​កាន់​តែ​ខ្លាំង។ នាអនាគតបច្ចេកវិទ្យានេះអាចនិងត្រូវប្រើស្ទើរគ្រប់កន្លែង ដែលជាហេតុវាផ្តល់គុណវិបត្តិ និងគុណសម្បត្តិ ៕

ប្រភព៖ Reuters

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

វិធីដាំល្ហុងអោយបានដើមតឿ និងឆាប់ផ្លែ

Read Next

​ឥណ្ឌាត្រៀមខ្លួន​ជា​ប្រទេសទី៤ ដែល​ឡើង​ដល់ឋាន​ព្រះចន្ទ​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments