

នាពេលកន្លងមកនេះបច្ចេកវិទ្យាក្រុមហ៊ុនធំៗ របស់អាមេរិច ត្រូវបានគេដឹងថាមានការវាយប្រហារយ៉ាងខ្លាំងក្លាលើប្រព័ន្ធអ៊ីនធឺណិតដោយ Hacker ដែលភាគច្រើនការសង្ស័យចេញមកពីប្រភពប្រទេសចិន ។ យោងតាមរបាយការណ៍ថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនបានតាមដានសុវត្ថិភាពតាមអ៊ីនធឺណិតដែលគេហៅថា “MWR InfoSecurity” បានសិក្សាទិន្នន័យ ស្តីពីសុវត្ថិភាពនៅលើបណ្តាញអ៊ីនធឺណែត (ចក្រភពអង់គ្លេសសុវត្តិភាពសន្តិសុខ) បានបង្ហាញថា 34 ភាគរយនៃពួក Hacker ទាំងនោះគឺមកពីប្រទេសរុស្ស៊ី និង 18 ភាគរយចេញពីប្រទេសចិន រីឯចក្រភពអង់គ្លេសមានតែ 10 ភាគរយប៉ុណ្ណោះដែលពោរពេញទៅដោយពួក Hacker ជំនាញ។
ប្រទេសធំៗ ដូចជាអាមេរិច ចិន រុស្សីមិនត្រឹមតែព្យាយាមអភិវឌ្ឍន៍លើវិស័យយោធន និងគ្រឿងសពាវុធ ក៏បានពង្រឹងសមត្ថភាពដល់ប្រជាជនខ្លួនផ្នែកពត៍មានវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រផងដែរ ។ការស្ទង់មតិរបស់ Thw ដើម្បីរកឱ្យឃើញថាហេតុអ្វី Hacker រុស្ស៊ី និងចិនមានភាគរយអ្នកជំនាញផ្នែកនេះច្រើនជាងប្រទេសនានា ពីព្រោះតែប្រទេសទាំងពីរនេះមានការវិនិយោគច្រើនលើវិស័យពត៍មានវិទ្យា មានការបណ្តុះបណ្តោលអប់រំល្អ និងដោយសារតែមានការលើកទឹកចិត្តពីខាងផ្នែកនយោបាយរបស់រដ្ឋាភិបាល ។



