Breaking News :

nothing found

PUBG Mobile បាននាំមកនូវកំណែទំរង់លក្ខណៈកាន់តែពិសេសថ្មីៗ​ជាមួយការបន្ថែមឧទ្ធម្ភាគចក្រ, អាវុធ…

PUBG Mobile បានធ្វើបច្ចុប្បន្នភាព ០.១៥.០ នៅថ្ងៃទី ១៦ ខែតុលា។ ការធ្វើបច្ចុប្បន្នភាពនឹងនាំមកនូវលក្ខណៈពិសេសថ្មីៗដល់ហ្គេមបាញ់ប្រហារដែលពេញនិយមរួមទាំងរបៀប payload ថ្មី និងក្រុមអាចជួយគ្នីគ្នាឲ្យរស់រានមានជីវិតទ្បើងវិញម្តងទៀត ជាពិសេសទំរង់ថ្មីនេះបានបន្ថែម items ថ្មីៗ​ច្រើនរួមដោយ​បន្ថែម​ឧទ្ធម្ភាគចក្រ Helicopter , អាវុធ(កាំភ្លើង មីស៊ីល រថក្រោះ RPG-7, M3E1-A, M79 Grenade Launcher, MGL Grenade Launcher និង M134 Mini-gun

Advertisement
Advertisement
) ​នៅ​ក្នុង​ផែនទី Erangel ។ ​

 

កំណែទំរង់ថ្មីនេះអនុញ្ញាតឱ្យអ្នកលេងអាចហោះចេញពីឧទ្ធម្ភាគចក្រហើយថែមទាំងអនុញ្ញាតឱ្យពួកគេប្រយុទ្ធជាមួយសត្រូវពាក់កណ្តាលអាកាស និងមានមុខងារ Teammate Recall ដែលអាចឱ្យអ្នកលេងជួយមិត្តរួមក្រុមរបស់ពួកគេដែលបានស្លាប់ហើយអាចរស់ឡើងវិញបាននៅឯអគារ Communication Tower ។ លើសពីនេះទៀតមានអាវុធថ្មីជាមួយនឹងការអាប់ដេត PUBG Mobile រួមមាន RPG-7, M3E1-A, M79 Grenade Launcher, MGL Grenade Launcher និង M134 Mini-gun ។ លើសពីនេះទៅទៀតអ្នកលេងអាចហៅការវាយប្រហារតាមអាកាសហើយថែមទាំងជួសជុលការខូចខាតដល់យានយន្តរបស់ពួកគេតាមរយៈVehicles Repair Pack ។ កំណែទំរង់ថ្មីនេះ PUBG Mobile បានធ្វើឲ្យអ្នកលេងជាច្រើនកាន់តែពេញចិត្តជាមួយការបន្ថែមឈុតសង្គ្រាមថ្មី  ដែលកាន់តែពិសេសជាងកំណែទំរង់មុនៗ ៕

 

 

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែងនៅឃុំសាមគ្គីស្រុកព្រៃនប់

Read Next

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្អាកការហោះហើរមកកម្ពុជា

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments