Breaking News :

nothing found

រុស្ស៊ីកំពុងសំងំផលិត​ប្រព័ន្ធការពារ ប្រឆាំងនឹងមីស៊ីលល្បឿនលឿនជាងសម្លេង

គួរឱ្យដឹងផងដែរថា មីស៊ីល​ Avangard របស់ប្រទេសរុស្ស៊ី បាន​ដាក់ឲ្យប្រើប្រាស់​ ​នៅក្នុងកម្លាំងទាហានរបស់រុស្ស៊ី កាលពីថ្ងៃទី​២៧​ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។ ​ហើយមីស៊ីលនេះ​មានល្បឿនលឿនជាងសំឡេង​ដល់ទៅ ​២៧ដង ដែលអាចឱ្យវាគេចផុតរាល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស​ទំនើបៗដ៏ទៃទៀត ​ជាមួយនឹងល្បឿនដ៏លឿនបំផុតរបស់វា។

Advertisement
Advertisement

រុស្ស៊ីគឺជាប្រទេស​នាំមុខគេលើពិភពលោក ក្នុងការស្រាវជ្រាវរកឃើញមីស៊ីលល្បឿនលឿនជាងសម្លេង​ ដែលមានឈ្មោះថា Avangard ហើយនៅពេលខាងមុខ ប្រទេសរុស្ស៊ីក៏នឹងមានប្រព័ន្ធការពារអាវុធបែបនេះ ដើម្បីជាការទប់ទល់ជាមួយនឹង​គូប្រជែង។

សហរដ្ឋអាមេរិក និងប្រទេសចិន ក៏​បានចាប់ផ្តើមកម្មវិធីផលិតមីស៊ីលល្បឿនលឿនជាងសម្លេងនេះដែរ ​ហើយក្នុងនោះមានទាំងការបំ​ពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពអាច​ហោះបានក្នុងល្បឿនជាង ៨០៤៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ ​ដូច្នេះវាមានន័យថា ​ប្រព័ន្ធការពារដែនអាកាសភាគច្រើន គឺមិនអាចមានពេលវេលាគ្រាប់គ្រាន់ ដើម្បីតាមចាប់អាវុធល្បឿនលឿនបែបនេះទេ ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Taobao Live ​​​​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក អាចរកចំណូលខ្ទង់ពាន់​លាន​ដុល្លារ​

Read Next

មកស្គាល់កំពូល Hacker លំដាប់ពិភពលោកដំបូង ដែលបានកក់ត្រាក្នុងប្រវិត្តសាស្រ្តអាមេរិច

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments