Breaking News :

nothing found

ប្រភេទមេរោគកុំព្យូទ័រដំបូងបំផុត ដែលរីកសាយភាយពាសពេញអ៊ិនធឺណិត

នៅឆ្នាំ ១៩៨៨ មេរោគកុំព្យូទ័រមួយឈ្មោះថា Morris Worm ដែលជាពពួកមេរោគកុំព្យូទ័រដំបូងបំផុត ដែលរីកសាយភាយពាសពេញអ៊ិនធឺណិត ហើយក៏ជាការចាប់ផ្តើមដំបូងនៃសន្តិសុខតាមអ៊ិនធឺណិត (CyberSecurity) ។ មេរោគកុំព្យូទ័រ Morris Worm វាត្រូវបានសរសេរដោយ សិស្សដែលបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ Cornell  គឺលោក Robert Tappan Morris ។ មេរោគកុំព្យូទ័រ Morris Worm បានសាយភាយដំបូងចេញពីប្រព័ន្ធកុំព្យូទ័រនៃ វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ។

Advertisement
Advertisement

 

ជាលទ្ធផលលោក Robert Tappan Morris  បានបណ្តាលឱ្យជាប់ មានការផ្តន្ទាទោសពីបទឧក្រិដ្ឋដំបូងនៅសហរដ្ឋអាមេរិក ក្រោមច្បាប់ ក្លែងបន្លំ និងរំលោភបំពានប្រព័ន្ធកុំព្យូទ័រ ដែលបានចែងក្នុងច្បាប់ឆ្នាំ ១៩៨៦ ។

 

យោងទៅតាមអ្នកបង្កើតរបស់ខ្លួន គឺលោក Robert Tappan Morris បានអោយ ដឹងថា Morris Worm  មិនត្រូវបានគេសរសេរដើម្បីបង្កការខូចខាតដល់ប្រព័ន្ធកុំព្យូទ័រទេ តែវាបង្ហាញពីគុណវិបត្តិនៃផ្នែកសន្តិសុខតាមអ៊ិនធឺណិត ។ វាបានធ្វើការដោយធ្វើការលួចទិន្នន័យ ដែលដល់ភាពងាយរងគ្រោះនៅក្នុង Unix sendmail, finger, and rsh/rexec, ព្រមទាំង ពាក្យសម្ងាត់ទន់ខ្សោយ ដោយសារតែការពឹងផ្អែកលើ rsh ។ ប៉ុន្តែទោះជាយ៉ាងណា វាបានដល់ផលអាក្រក់ កាន់តែលំបាកដល់ប្រព័ន្ធកុំព្យូទ័រ នៅពេលមានការឆ្លងមេរោគនេះច្រើនដង ធ្វើឲ្យប្រព័ន្ធកុំទ្យូទ័រដំណើរការគាំងៗ មិនអាចប្រើបាន ។

 

មេរោគ Morris Worm បានធ្វើឲ្យខូចខាតដល់កុំព្យូទ័រ ដែលការចំណាយនៃការខូចខាតគឺ $100,000 –  $10,000,000 ។ ដែលរកឃើញថាកុំព្យូទ័រចំនួន ២០០០គ្រឿង ត្រូវបានឆ្លងក្នុងរយៈពេលដប់ប្រាំមួយម៉ោង ជារឿយៗចំណាយពេលពីរថ្ងៃ ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

សេដ្ឋីឆ្នើម Bill Gates លាលែងពីតំណែងដ៏សំខាន់របស់លោក នៅក្រុមហ៊ុន Microsoft

Read Next

តិចនិច ៥ ចំណុចថែទាំម៉ាស៊ីនរថយន្ដ សម្រាប់អ្នកចេះជិះទ្បានដំបូង

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments