Breaking News :

nothing found

តួនាទីសំខាន់របស់បច្ចេកវិទ្យាក្នុងអាជីវកម្ម ដែលមិនអាចខ្វះបាន

ខណៈ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​បាន​ចាប់​ផ្ដើម​ទទួល​យក​បច្ចេកវិទ្យា​យ៉ាង​រហ័ស​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ អាជីវកម្ម​ជាច្រើន​ក៏​បាន​យល់​ពី​តម្រូវការ​ដ៏​ចាំបាច់​នៃ​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើ​ឲ្យ​សកម្មភាព​កាន់​តែ​ប្រសើរ​ផង​ដែរ​។ បច្ចេកវិទ្យានៅក្នុងអាជីវកម្ម ជួយឱ្យផលិតផល និងសេវាកម្ម ពង្រីកបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ បច្ចេកវិទ្យាទំនើបផ្តល់នូវឧបករណ៍ និងកម្មវិធីជាច្រើនដូចជាអ៊ីម៉ែល បណ្តាញសង្គម គ្រឿងអេឡិចត្រូនិក និងប្រព័ន្ធជជែកកំសាន្តជាច្រើនដែលជួយអ្នកងាយស្រួលគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងងាយស្រួលប្រាស្រ័យទាក់ទងជាមួយបុគ្គលិក និងអតិថិជន។

Advertisement
Advertisement

 

បច្ចេកវិទ្យា​មិន​ត្រឹមតែ​បាន​ជួយ​លើ​ផ្នែក​ការកត់ត្រា​បញ្ជី​គណនេយ្យ និង​ការ​រក្សាទុក​ឯកសា​រយ៉ា​ង​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ វា​បាន​ជួយ​សឹងតែ​គ្រប់ផ្នែក ដូចជា​ផ្នែក​ធនធានមនុស្ស ការជ្រើសរើស​បុគ្គលិក​តាម online ចំណេញ​ពេល និង​មិន​ចំណាយ​ថវិកា​ច្រើន ការងារ​ផ្នែក Marketing ផ្សព្វ​ផ្សាយបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណែក​ការងារ​ផ្នែក​លក់ យើង​អាច​លក់​តាម online ក៏​អាចជួយ​បង្កើន​ចំណូល​បន្ថែម​ពីលើ​ការចុះ​លក់​ផ្ទាល់​បាន​ទៀតផង។

ហេតុនេះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាំបាច់​ត្រូវតែដើរ​ឱ្យទាន់​បច្ចេកវិទ្យា ព្រោះ​ប្រសិនបើ​យើង​ដើរ​មិនទាន់​របត់​នៃ​បច្ចេកវិទ្យា​ទេ អាជីវកម្ម​របស់​យើង​អាច​នឹង​ដើរ​ក្រោយ​គេ ឬ​យឺត​ជាងគេ និង​មិនអាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ដ៏​សែន​ចង្អៀត​នេះ​បានឡើយ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

អានសៀវភៅទាំង ២ក្បាលនេះហើយធ្វើឲ្យយុវជនវ័យ ២៥ឆ្នាំម្នាក់អាចបង្កើតប្រាក់ចំណូលច្រើនម៉ឺនដុល្លារ

Read Next

ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments