

ក្មេងប្រុសអាយុត្រឹមតែ ១៥ឆ្នាំ ម្នាក់បានប្រព្រឹត្តឧក្រិដ្ឋកម្ម Computer ចូលលួចពត៍មានសម្ងាត់របស់អង្គភាពជាច្រើនស្ថាប័ន រួមស្ថាប័នអង្គការណាសា (NASA) រហូតដល់ធ្វើឱ្យអង្គភាពទាំងនោះមានភាពចលាចល និង ខាតបង់ប្រាក់អស់រាប់លានដុល្លារ ក្នុងឆ្នាំ ១៩៩៩ នៅ ខែមិថុនា ដល់ ខែតុលា។
អត្ថបទទាក់ទង៖ ហេតុផល ៣ យ៉ាងដែលអ្នកគួរតែ hack ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នក
អត្ថបទទាក់ទង៖ ប្រភេទមេរោគកុំព្យូទ័រដំបូងបំផុត ដែលរីកសាយភាយពាសពេញអ៊ិនធឺណិត
អត្ថបទទាក់ទង៖ គ្រាន់តែទាញយកកម្មវិធី HACK នៅលើអ៊ីនធឺណិត អ្នកអាច HACK គណនីហ្វេសប៊ុក?
អត្ថបទទាក់ទង៖ 10ចំនុច ការការពារទិន្នន័យក្នុងទូរស័ព្ទពីការ Hack (លួចបន្លំ)
ក្មេងប្រុសអាយុ ១៥ឆ្នាំរូបនោះមានឈ្មោះថា Jonathan James គឺជា hacker ម្នាក់ក្នុងចំណោម hacker ខ្លាំងបំផុតលើវិស័យ hacker លើប្រព័ន្ធ Computer ត្រូវបានពិភពលោកកត់ត្រាឈ្មោះរបស់គាត់ក្នុងប្រវិត្តសាស្រ្តអាមេរិច ។ ឧក្រិដ្ឋកម្ម Computer ធំៗដែលលោក Jonathan James បាន Hack ចូលនោះ ៖
លើកទី១ គាត់បានជ្រៀតចូលក្នុងប្រព័ន្ធយកទិន្នន័យរបស់ក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទដ៏ធំមួយនៅសហរដ្ឋអាមេរិក ដែលគាត់អាចប្រើប្រព័ន្ធទូរស័ព្ទនោះខលទៅមិនអស់ប្រាក់ ។
លើកទី២ គាត់បានជ្រៀតចូលក្នុងប្រព័ន្ធទីភ្នាក់ងារ DTRA (Defense Threat Reduction Agency) ដែលជាទីភ្នាក់ងារសន្តិសុខរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីចូលទៅអាន និងស្តាប់ការសន្ទនារបស់កងយោធា។
លើកទី៣ គាត់បានបង្កើត Backdoors ដែលជាមេរោគ Computer មួយប្រភេទចូលទៅក្នុងប្រព័ន្ធប្រត្តិបត្តិការ Computer របស់អង្គការណាសា (NAZA) ដើម្បីចូលលួចព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងគម្រោងរបស់អវកាស និងចូលទៅលួចកម្មវីធីថ្លៃៗ ដែលណាសាបានបង្កើត និងអភិវឌ្ឍន៍ផងដែរ។ ដែលធ្វើឱ្យអង្គការណាសាខូចខាតអស់ ១.៧លានដុល្លារ និងតំរូវឲ្យបិទប្រព័ន្ធ Computer អស់រយៈពេល ២១ថ្ងៃ បន្ថែមទៀត។
Jonathan ត្រូវបានចាប់ខ្លួន ហើយគាត់បានសារភាពចំពោះមុខតុលាការ ដែលធ្វើឱ្យមនុស្សនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសាគាត់បាននិយាយថា ការ hack ចូលកម្មវិធីលើកនេះនោះគឺដើម្បីចូលលួចកម្មវិធីផ្សេងៗមកហ្វឹកហាត់ភាសា C (ភាសាកូដកំព្យូទ័រ) របស់ខ្លួនឱ្យពូកែជាងមុនតែប៉ុណ្តោះ ក៏ប៉ុន្តែគាត់គិតមិនដល់ថាកម្មវិធីដែលលួចបាននោះអន់មែនទែន តែវាមានតម្លៃថ្លៃ។
ប៉ុន្តែគួរឲ្យសោកស្តាយ ក្នុងឆ្នាំ២០០៨ គ្រប់យ៉ាងត្រូវបានបញ្ចប់ ដោយ Jonathan James បានធ្វើអត្តឃាតខ្លួនឯងបញ្ជាក់ពីភាពស្អាតស្អំ ដោយមានអ្នកមួលបង្កាច់គាត់ពីបទផ្សំគំនិតក្នុងការ hack ដើម្បីលួចលុយពីក្រុមហ៊ុនកាតឥណទានមួយកាលពីឆ្នាំ២០០៧ ៕