Breaking News :

nothing found

មកមើលវីដេអូចំណុច​ពិសេសរបស់ iPhone 11 Pro និង​ 11 Pro Max

កាល​ពី​យប់​មិញក្រុមហ៊ុន​ Apple បាន​ប្រកាស​​ជំនាន់ iPhone 11 ស៊េរីក្រោយទាំង​បី​ស៊េរី ហើយ​ក្នុង​នោះ​ ម៉ូដែល “Pro” និង “Pro Max”ផងដែរ ដែលការរចនារូបរាង និងសមត្ថភាពរបស់ iPhone ខុសប្លែកៗពី iPhone ជំនាន់ចាស់។

 

សម្រាប់ iPhone 11 Pro និង​ 11 Pro Max មាន​ការ​ដំឡើង​កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់ កម្រិត​ ១២ មេហ្គាភិកសែល​ និង​ភ្លឺ​ជាង​មុន​បន្តិច​ ព្រោះ​តែប្រើ f/2.0 ។ ជាពិសេសកាមេរ៉ា Apple មួយ​គ្រាប់ដែលបន្ថែម​ថ្មី​វិញ​ជា​ប្រភេទ Ultra-wide ដែលអាចថត​រូប​បានទៅ​ដល់​ទៅ ១២០ ដឺក្រេ​។

Advertisement
Advertisement

 

 

នៅក្នុងវីដេអូខាងក្រោមនេះបានបង្ហាញពី iPhone ទាំង​ពីរ​សេ៊រី ដែលធ្វើការតេសសាងល្បងទម្លាក់ និងធន់ជាមួយការជ្រោបទឹក ។ វាបានប្រើ​បន្ទះ​ឈីប A13 Bionic ដែល CPU និង GPU លឿន​ជាង​មុនជំនាន់ចាស់ដល់ទៅ ២០% និងថ្មកាន់បានយូរជាងមុន ទោះបីប្រើ CPU និង GPU លឿនជាង ៤០% ។ ទំហំអេក្រង់ របស់ iPhone 11 Pro មានទំហំ ៥,៨ អ៊ីញ និង iPhone 11 Pro Max ទំហំ ៦,៥ អ៊ីញ។ អេក្រង់​នេះ​អាច​បញ្ចេញ​ពន្លឺ​បាន​រហូត​ដល់ ១២០០ nits ។ ចំណែកអង្គចងចាំ​​មាន​ជម្រើស 64GB/256GB/512GB  ដែលលោកអ្នកអាចជ្រើសរើសតាមទំហំដែលអ្នកចង់បាន ។

 

ដើម្បីដឹងឲ្យកាន់តែច្បាស់ លោកអ្នកអាចមើលវីដេអូខាងក្រោមនេះ ៖

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

​ក្រុមហ៊ុន​ Rivian បានផលិតជា​រថយន្ត Off-Road ​អគ្គិសនីរាងដូច Land Rover Defender

Read Next

កាកសំណល់សំរាម​ប្លាស្ទិក ៨៣ កុងតឺន័រ​នៅកំពង់​ផែក្រុង​ព្រះ​សីហនុ​បាន​ដឹក​ចេញ​ទៅ​ប្រទេសដើមវិញ​ហើយ!​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments